បណ្តាញសង្គម

​Modric ​លេង​ឲ្យ​ Madrid ៣០៣ ​ប្រកួត​ហើយ​ ​ទោះ​ឲ្យ​ប៉ុន្មាន​ក៏​មិន​ចេញ​ដែរ​

កីឡាករសញ្ជាតិក្រូអាត Luka Modric បានចេញមកបដិសេធ បញ្ចប់ពាក្យចចាមអារាម ថាក្លឹបនៅអ៊ីតាលី Inter, AC Milan និងក្លឹបបារាំង PSG ដែលសុទ្ធតែចង់បានរូបគេ ទៅចូលរួមក្រុម។

ពាក្យចចាមអារាមនោះលេចឡើងស្របពេលដែល Modric មិនស្ថិតក្នុងជម្រើស ១១ នាក់ដំបូងក្នុងការប្រកួតមិត្តភាពជាមួយ Salzburg គ្រាដែល Madrid ឈ្នះ ១-០ រកគ្រាប់បានដោយកីឡាករចំនូលថ្មី Hazard។

ខ្សែបម្រើរូបនេះ ចំណាយពេលលេងបាន ៨ រដូវកាលជាមួយ Real Madrid គិតទាំងរដូវកាលថ្មីនេះ ស៊ុតបាន ១៧ គ្រាប់ បង្ហាញខ្លួនសរុបបាន ៣០៣ ប្រកួត(ចូលលេងជម្រើស ១១ នាក់ដំបូង ២៦២ ប្រកួត) ជួយឲ្យក្រុមឈ្នះពានសរុប ១៦ និងឈ្នះពានបុគ្គលធំមួយគឺ Ballon d'or ឆ្នាំ ២០១៨ ព្រមទាំងឈ្នះពានអ្នកនាំលេងល្អបំផុតក្នុងការប្រកួតលីគ ជាច្រើនផងដែរ៕

ដកស្រង់ពី៖ Sabay