Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បេះដូងរបស់ Pogba លែងមាននៅជាមួយ Manchester United ទៀតហើយ!

  • បោះពុម្ព

អតីតជើងខ្លាំងរបស់ Manchester United លោក Paul Ince ជឿជាក់ថា Paul Pogba នៅតែចង់ចាកចេញពី Old Trafford តាមរយៈកាយវិការលេងជាមួយ Chelsea កាលពីចុងសប្ដាហ៍កន្លងទៅ។

Pogba បានជួយបញ្ជូនឲ្យមិត្តរួមក្រុមទាត់ចូលពីរគ្រាប់កាលពីថ្ងៃអាទិត្យក្នុងជ័យជម្នះ ៤-០ ប៉ុន្តែអតីតខ្សែបម្រើរបស់បិសាចក្រហមលោក Paul Ince ថា បេះដូងរបស់កីឡាករបារាំងខាងលើលែងនៅ United ហើយ។

Pogba វ័យ២៦ឆ្នាំកំពុងមានទំនាក់ទំនងផ្ទេរខ្លាំងជាមួយ Real Madrid និង Juventus ខណៈក្លឹបធំទាំងមានឱកាសនាំចូលកីឡាកររហូតដល់ថ្ងៃទី ២ ខែ កញ្ញា។ និយាយក្នុងកិច្ចសំណេះសំណាលមួយលោក Ince ថា៖ "វាបានបង្ហាញច្បាស់ថា បេះដូងរបស់ Pogba មិនមានក្នុងក្លឹប Manchester United ទៀតទេ ហើយអ្នកអាចឃើញពេលដែលគេលេងទល់នឹង Chelsea កន្លងទៅ។

ពេលខ្លះកម្រិតនៃការផ្ដោតអារម្មណ៍របស់គេមិនដូចនឹងន ប្រហែលជាគេនៅតែគិតក្នុងចិត្តថា គេនឹងត្រូវចាកចេញមុនពេលទីផ្សារដោះដូរកីឡាករទ្វីបអឺរ៉ុបបិទនៅពីរសប្តាហ៍ទៀត"៕