បណ្តាញសង្គម

Super Cup យប់​នេះ​​នឹង​មាន​អាជ្ញាកណ្ដាល​ស្ត្រី​លើក​ដំបូង​មិន​ធ្លាប់​មាន

ការប្រកួតពាន UEFA Super Cup រវាង Liverpool ជាម្ចាស់ជើងឯក Champions League និង Chelsea ជាម្ចាស់ជើងឯក Europa League នឹងធ្វើឡើងនៅរាត្រីនេះវេលាម៉ោង២រំលងអាធ្រាត្រ។

ជំនួបដ៏ជក់ចិត្តរវាងក្រុមយក្សមកពីអង់គ្លេសនឹងធ្វើឡើងនៅកីឡដ្ឋាន Vodafone Park នាទីក្រុងអ៊ីស្ដាន់ប៊ូល ប្រទេសតួកគី។ ចំពោះអាជ្ញាកណ្ដាលគូនេះវិញគឺលោកស្រី Stephanie Frappart ជនជាតិបារាំង ដែលជាស្ត្រីដំបូងកាត់ក្ដីនៅពាន Super Cup។

Stephanie វ័យ៣៥ឆ្នាំ មានបទពិសោធន៍ផ្លុំកញ្ចែលើទីលាននេះជាង១០ឆ្នាំមកហើយ និងធ្លាប់កាត់ក្ដីប្រកួតធំៗជាច្រើនដូចជា ក្របខ័ណ្ឌលំដាប់ទី៣បារាំង Championnat National, Ligue 2 និង Ligue 1។ លោកស្រីក៏ធ្លាប់កាត់ក្ដី Women's World Cup នៅហូឡង់ ជាពិសេសគឺវគ្គផ្ដាច់ព្រ័ត្រ Women's World Cup ឆ្នាំ២០១៩ នៅបារាំងតែម្ដង៕

ដកស្រង់ពី៖ Sabay