Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​ចរចា​គ្នា​រាប់​ខែ ចុង​ក្រោយ​ PSG ​នៅ​តែ​ទារ​តម្លៃ​នេះ ​ទើប​ព្រម​លក់ Neymar ​

  • បោះពុម្ព

ភ្នាក់ងារ Barcelona និង PSG បានជួបប្រជុំគ្នានៅក្រុងបារីសកាលពីម្សិលមិញនេះ ដើម្បីនិយាយពីអនាគតរបស់ Neymar ថាអាចវៃចេញបានឬអត់សម្រាប់រដូវក្ដៅនេះ។

ជាលទ្ធផលក្រុម PSG នៅតែទាមទារលុយសុទ្ធ ២៥០លានអឺរ៉ូដដែលទើបព្រមលក់ Neymar ឱ្យទៅ Barcelona វិញ។ ស្របពេលសំណើឱ្យលុយខ្លះ ថែមកីឡាករខ្លះទៀតនោះ ក្រុម PSG មិនចង់បានកីឡាកររបស់ក្រុម Barcelona ណាម្នាក់មករួមក្រុមនោះទេ។

ការចង់បានតែលុយសុទ្ធនិងតម្លៃខ្លួនខ្ពស់នេះហើយ ទើបបានជាការផ្ទេរណាមួយមិនទាន់កើតមាននោះទេ។ ក្លឹបដទៃផ្សេងទៀតក៏គ្មាននរណាហានចូលមកសួរនាំដែរ ដោយបច្ចុប្បន្ននេះមានតែ២ប៉ុណ្ណោះគឺ Barcelona និង Real Madrid ។

សាមីខ្លួន Neymar ចង់ត្រលប់ទៅលេងនៅក្លឹបចាស់របស់ខ្លួនBarca វិញ ដូច្នេះហើយទើបបានជាក្រុមអ្នកមានបុណ្យនេះមានឱកាសបានចរចាច្រើនជាមួយ PSG ។ តែតម្លៃខ្ពស់ គឺនៅតែជាឧបសគ្គធំសម្រាប់ការផ្ទេរនេះដដែល៕