បណ្តាញសង្គម

Lampard ថា​រីករាយ​ បើ​ទោះ​ជា​ Chelsea បាត់បង់​ពាន Super Cup ក៏​ដោយ​

Frank Lampard អនាគតក្រុម Chelsea នឹងប្រសើរឡើងបើសិនកីឡាករទាំងអស់អាចលេងល្អដូចប្រកួតយប់មិញទល់នឹង Liverpool។ ជំនួបពាន Super Cup នៅទីក្រុងអ៊ីស្ដាន់ប៊ូល ក្រុមរហស្សនាមតោខៀវបានចាញ់ Liverpool ដោយបាល់ប៉េណាល់ទី ៥-៤ បន្ទាប់ពីស្មើគ្នា ២-២ នៅ១២០នាទី។

យ៉ាងណាប្រកួតនោះ Chelsea មានឱកាសលេងមុខទីក្រុមជើងឯកទ្វីបអឺរ៉ុបច្រើនពិសេស១៥នាទីចុងក្រោយដែលវាពិតជាធ្វើឲ្យ Lampard សប្បាយចិត្ត។ វាគឺជាសញ្ញាល្អសម្រាប់ការចាប់ផ្ដើមរដូវកាលថ្មី ហើយខ្ញុំពិតជារីករាយ។ Liverpool គឺជាក្រុមដែលបានកសាងគ្រឹះជាច្រើន ប៉ុន្តែហើយលេងបានយ៉ាងល្អទល់នឹងពួកគេ។

ខ្ញុំគឺជាអ្នកចាត់ការថ្មីដែលដឹកនាំនៅ Chelsea បាន៦សប្ដាហ៍ប៉ុណ្ណោះ។ Lampard និយាយដូច្នេះ។ គួរបញ្ជាក់ថា២ប្រកួតផ្លូវការកន្លងមករបស់ Lampard គឺបានចាញ់ Manchester United ៤-០ នៅ Premier League និងចាញ់ Liverpool ដោយបាល់ប៉េណាល់ទីយ៉ាងប្រផុតប្រផើយនៅ Super Cup៕

ដកស្រង់ពី៖ Sabay