បណ្តាញសង្គម

Danilo ដល់​ Juventus ភ្លាម​ ចង់​បាន​អាវ​លេខ​ ៧ ពី Ronaldo

ខ្សែការពារស្លាបស្ដាំប្រេស៊ីលកីឡាករ Danilo បាននិយាយក្នុងសន្និសីទកាសែតបែបកំប្លែងថា ខ្លួនបានសុំអាវលេខ ៧ ពីខ្សែប្រយុទ្ធព័រទុយហ្គាល់កីឡាករ Cristiano Ronaldo។

កីឡាកររូបនេះបាននិយាយថា៖ “ ខ្ញុំបាននិយាយជាមួយ Ronaldo មុនពេលមក Juventus នេះ។ ខ្ញុំប្រាប់គេថា ខ្ញុំចង់បានអាវលេខ ៧ ណាស់ តែលេខអាវនេះមានម្ចាស់បាត់ហើយ “ ។

កីឡាកររូបនេះបានបន្តថា៖ “ Ronaldo និយាយឲ្យតម្លៃក្លឹប Juventus ខ្ពស់ណាស់ ហើយបានលេងជាមួយគេគឺជាកម្លាំងចិត្តមួយ “ ។ គួរបញ្ជាក់ផងដែរថា Danilo ត្រូវបានផ្ទេរពីក្លឹប Manchester Cityមកកាន់ក្លឹប Juventus ក្នុងតម្លៃជាង ៤១លានដុល្លារ ដោយបានដោះដូរជាមួយ ខ្សែបម្រើព័រទុយហ្គាល់កីឡាករ Joao Cancelo៕

ដកស្រង់ពី៖ Sabay