Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Lampard ថារីករាយ បើទោះជា Chelsea បាត់បង់ពាន Super Cup ក៏ដោយ

  • បោះពុម្ព

Frank Lampard អនាគតក្រុម Chelsea នឹងប្រសើរឡើងបើសិនកីឡាករទាំងអស់អាចលេងល្អដូចប្រកួតយប់មិញទល់នឹង Liverpool។

ជំនួបពាន Super Cup នៅទីក្រុងអ៊ីស្ដាន់ប៊ូល ក្រុមរហស្សនាមតោខៀវបានចាញ់ Liverpool ដោយបាល់ប៉េណាល់ទី ៥-៤ បន្ទាប់ពីស្មើគ្នា ២-២ នៅ១២០នាទី។ យ៉ាងណាប្រកួតនោះ Chelsea មានឱកាសលេងមុខទីក្រុមជើងឯកទ្វីបអឺរ៉ុបច្រើនពិសេស១៥នាទីចុងក្រោយដែលវាពិតជាធ្វើឲ្យ Lampard សប្បាយចិត្ត។

វាគឺជាសញ្ញាល្អសម្រាប់ការចាប់ផ្ដើមរដូវកាលថ្មី ហើយខ្ញុំពិតជារីករាយ។ Liverpool គឺជាក្រុមដែលបានកសាងគ្រឹះជាច្រើន ប៉ុន្តែហើយលេងបានយ៉ាងល្អទល់នឹងពួកគេ។ ខ្ញុំគឺជាអ្នកចាត់ការថ្មីដែលដឹកនាំនៅ Chelsea បាន៦សប្ដាហ៍ប៉ុណ្ណោះ។ Lampard និយាយដូច្នេះ។

គួរបញ្ជាក់ថា២ប្រកួតផ្លូវការកន្លងមករបស់ Lampard គឺបានចាញ់ Manchester United ៤-០ នៅ Premier League និងចាញ់ Liverpool ដោយបាល់ប៉េណាល់ទីយ៉ាងប្រផុតប្រផើយនៅ Super Cup៕