បណ្តាញសង្គម

អ្នក​គាំទ្រ​ម៉ាឡេស៊ី ​អរគុណ​ក្រុម​កម្ពុជា​ ​ដែល​ស៊ី​វៀតណាម​ ស្រោច​ស្រង់​ពួកគេ​

ក្រុម U18 កម្ពុជា លេងឈ្នះក្រុមជម្រើសជាតិវៀតណាមក្នុងលទ្ធផល ២-១ ក្នុងការប្រកួតពានរង្វាន់ AFF U18 Championship នៅទឹកដីវៀតណាមតែម្ដង។

ជ័យជម្នះរបស់កម្ពុជានេះ បានធ្វើឱ្យក្រុមវៀតណាមធ្លាក់ចេញពីពានរង្វាន់ខាងលើនេះទៅហើយ បើទោះជាម៉ាឡេស៊ីចាញ់ក្រុមថៃក៏ដោយ។ ជាលទ្ធផលក្រុមម៉ាឡេស៊ី បានឡើងទៅវគ្គបន្ដទាំងខ្លួនចាញ់ថៃ ព្រោះវៀតណាមលេងមិនឈ្នះកម្ពុជា។

កត្តានេះហើយ បានធ្វើឱ្យអ្នកគាំទ្រម៉ាឡេស៊ីមួយចំនួនធំបានចូលមកអរគុណដល់ក្រុម U18 កម្ពុជា ដែលជាអ្នកជួយពួកគេបានឡើងទៅវគ្គ៤ក្រុមចុងក្រោយ។ អ្វីដែលកាន់តែចម្លែកទៀតនោះ អ្នកគាំទ្រវៀតណាមក៏បានសរសើរចំពោះទម្រង់លេងរបស់កម្ពុជាផងដែរ ដែលធ្វើបានយ៉ាងល្អ យកឈ្នះក្រុមខ្លាំងទាំងវៀតណាម និងថៃក្នុងពានរង្វាន់អន្តរជាតិនេះ៕