បណ្តាញសង្គម

Abraham រង​ការ​​ប្រមាថ​រើស​អើង​ពូជ​សាសន៍​ក្រោយ​ស៊ុត​មិន​ចូល​នៅ​ Europa

Tammy Abraham បានក្លាយជាគោលដៅជេរប្រមាថ និងរើសអើងពូជសាសន៍នៅលើបណ្ដាញសង្គមក្រោយធ្វើឲ្យ Chelsea បាត់បង់ពាន UEFA Super Cup។

ខ្សែប្រយុទ្ធវ័យ២១ឆ្នាំ គឺជាអ្នកស៊ុតប៉េណាល់ទីចុងក្រោយរបស់ Chelsea ពេលប៉ះនឹង Liverpool ខណៈ៤គ្រាប់មុនកីឡាករដទៃស៊ុតតែទម្លាយសំណាញ់បានមានតែ Abraham ប៉ុណ្ណោះដែលខកខានក្រោយអ្នកចាំទី Adrian ជួយសង្គ្រោះបាល់បាន។

គ្មានការបញ្ជាក់ច្បាស់ថាក្រុមអ្នកគាំទ្រដែលប្រមាថរើសអើងកីឡាករស្បែកខ្មៅខាងលើគឺជា អ្នកគាំទ្រ Chelsea ឬមកពីក្លឹបណាទេ ប៉ុន្តែក្លឹបបានចេញសេចក្ដីថ្លែងការណ៍មួយដើម្បីថ្កោលទោសចំពោះទង្វើទាំងទោះ ហើយនឹងចាត់វិធានការដាក់ពិន័យបើសិនជារកឃើញថាអ្នកគាំទ្រនោះគឺមកពី Chelsea៕