Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Wolve​ ឡើង​ទៅ​វគ្គ​ Play-off ពាន​ Europa ក្រោយ​ឈ្នះ​ក្រុម​មក​ពី​​អាមេនី​

  • បោះពុម្ព

Wolverhampton Wanderers បានឡើងទៅវគ្គ Play-off ពាន Europa League ក្រោយយកឈ្នះ Pyunik ក្រុមមកពីលីគអាមេនី ក្នុងលទ្ធផល ៤-០។

កាលពីជើងទីមួយក្រុមរហស្សនាមចចកខ្មៅបានយកឈ្នះ ៤-០ ម្ដងមកហើយនៅក្រៅទឹកដីដូច្នេះសរុបទាំងពីរជើងពួកគេបានផ្ដួល Pyunik ក្នុងលទ្ធផល ៨-០។ នៅវគ្គ Playe-off ក្រុមលោក Nuno Espírito Santo ត្រូវប្រឈមមុខជាមួយ Torino មកពីក្របខ័ណ្ឌ Serie A។

Wolves ទើបតែឡើងទៅ Premier League កាលពីរដូវកាលមុនហើយបានបញ្ចប់តារាងក្នុងចំណាត់ថ្នាក់លេខ៧ ដោយកក់កៅអីវគ្គជម្រុះពាន Europa League៕