បណ្តាញសង្គម

ក្រោយចាញ់ ២ប្រកួតផ្ទួនៗ Lampard ថាខ្លួនគេជាគ្រូបង្វឹកដ៏អន់ម្នាក់លើលោក

អ្នកចាត់ការក្លឹប Chelsea លោក Frank Lampard បាននិយាយប្រាប់សារព័ត៌មាន BT Sport ថា រូបខ្លួនមោទនភាពនឹងទម្រង់លេងរបស់ក្រុម ប៉ុន្តែគិតថាខ្លួនគេជាគ្រូបង្វឹកដ៏អន់មួយរូប។

លោកបាននិយាយថា៖ " ខ្ញុំគឺជាគ្រូបង្វឹកដ៏អន់មួយរូប នៅលើលោក ប៉ុន្តែខ្ញុំពេញចិត្តនឹងទម្រង់លេងរបស់កូនក្រុមរបស់ខ្ញុំ ដោយសារតែពួកយើងសំណាងមិនល្អ " ។លោកបានបន្តថា៖ " ក្នុងប្រកួតកាលពីថ្ងៃអាទិត្យ (សំដៅលើជំនួបប៉ះ Manchester United) ហើយប្រកួតយប់នេះ ពួកយើងមិនមានសំណាងគ្រប់គ្រាន់ក្នុងការឈ្នះ។

យើងនៅសល់ ៣ប្រកួតទៀត ទម្រាំតែដល់ការឈប់សម្រាកសម្រាប់ការប្រកួតជម្រើសជាតិ ដូច្នេះយើងត្រូវតែខំប្រឹងយកឈ្នះប្រកួតទាំងអស់ " ។គួរបញ្ជាក់ផងដែរថា Lampard ដឹកនាំប្រកួតផ្លូវការនៅ Chelsea បាន ២ ប្រកួត ដោយចាញ់ទាំងពីរ ដែលប្រកួតទី ១ គឺចាញ់ Manchester United ៤-០ និងប្រកួតទី២ ចាញ់ Liverpool ក្នុងប្រកួត UEFA Super Cup នៅវគ្គប៉េណាល់ទី៕