Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទូកនាគ​របស់​កម្ពុជា​ រំពឹង​បាន​មេដាយ​ជា​ថ្មី​ទៀត​ក្នុង​កម្មវិធី​ ជើងឯក​ពិភពលោក​នៅ​ថៃ​

  • បោះពុម្ព

គ្រូបង្វឹក រួមនិងកីឡាករទូកនាគ សង្ឃឹមខ្ពស់ថានឹងធ្វើបានល្អ ហើយឈានទៅរកមេដាយនៃការប្រកួតជ្រើសរើសជើងឯកទូកនាគពិភពលោក លើកទី១៤ នៅប្រទេសថៃដែលចាប់ពីថ្ងៃទី២០ស្អែកនេះហើយ។

លោក អ៊ុក ឃ៊ល ជាគ្រូបង្វឹកបានឲ្យដឹងថា តាមរយៈការទទួលបានជ័យជម្នះមេដាយមាស ក្នុងព្រឹត្តិការណ៍កីឡាប៊ូលីសពិភពលោក ឯប្រទេសចិនប៉ុន្មានថ្ងៃនេះ រួមនិងបទពិសោធប្រកួតនៅក្រៅប្រទេសច្រើនដង ហើយទទួលបានជោគជ័យច្រើនផងនោះ ដូច្នេះការប្រកួតនៅថៃលើកនេះក៏សង្ឃឹមថាបានមេដាយបន្ថែមទៀតផងដែរ។

គ្រូបង្វឹកខាងលើនេះបន្ថែមទៀតថា ចំណុចដែលកីឡាកររបស់លោកធ្វើបានល្អ ឬខ្លាំងនោះ គឺការយកចិត្តទុកដាក់ហ្វឹកហាត់ ស្ដាប់ការបង្ហាត់បង្រៀនរបស់គ្រូបានល្អ ក្រៅពីនេះទៀតនោះ ការចេះដកស្រង់បទពិសោធពីដៃគូប្រកួត ហើយកែប្រែបង្កើនសមត្ថភាពខ្លួន។
រំលឹកដែរថា កីឡាករ រួមនិងគ្រូបង្វឹកចំនួន ១៧នាក់ បានចេញដំណើរទៅប្រទេសថៃហើយនាពេលម្សិលមិញនេះ។ កីឡាករទូកនាគកម្ពុជានឹងលេងលើ ៣វិញ្ញាសា នៃការប្រកួតជ្រើសរើសជើងឯកទូកនាគពិភពលោកលើកទី១៤ នៅប្រទេសថៃ៕