Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រឿង​ពិត David Luiz ទម្លាយ​មូលហេតុ​សុខ​ចិត្តចេញ​ពី Chelsea មក Arsenal

  • បោះពុម្ព

ខ្សែការពារ David Luiz បាននិយាយថា គេចាកចេញពី Chelsea ចូលរួមជាមួយ Arsenal ព្រោះតែមហិច្ឆតានិងចង់ស្វែងរកបទពិសោធន៍ប្រកួតប្រជែងថ្មីមួយរបស់គេ។

កីឡាករវ័យ៣២ឆ្នាំបានបង្ហាញវត្តមានប្រកួតដំបូងឲ្យ Arsenal កាលពីថ្ងៃសៅរ៍ ក្នុងពាន Premier League ប្រកួតក្នុងផ្ទះឈ្នះ Burnleu ២-១ បន្ទាប់ពីគេផ្ទេរមកកាំភ្លើងធំនៅថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាករ។ និយាយពីចំណាត់ថ្នាក់ PL រដូវកាលមុន Chelsea ឈរលេខ៣ ឯ arsenal នៅលេខ៥។

“ខ្ញុំគឺជាមនុស្សម្នាក់ដែលមានមហិច្ឆតា ហើយនេះជាហេតុផលដែលខ្ញុំផ្ទេរចេញ។ ខ្ញុំចូលចិត្តការប្រកួតប្រជែងថ្មី និងរឿងថ្មីក្នុងជីវិតរបស់ខ្ញុំ។ នេះគឺជាអ្វីដែលផ្ដល់ឱ្យខ្ញុំនូវអុកស៊ីហ្សែននិងផ្ដល់កម្លាំងចិត្តដល់ខ្ញុំ ហើយខ្ញុំក៏រីករាយនឹងពេលនេះដែរ"។

មុនបើករដូវកាលអ្នកចាត់ការថ្មីរបស់ Chelsea លោក Frank Lampard បានប្រាប់ Luiz ថា លោកមិនអាចធានាចំពោះតំណែងជម្រើសដំបូងរបស់គេបានទេ។ ហើយនេះក៏អាចហេតុផលធ្វើឲ្យកីឡាករសញ្ជាតិប្រេស៊ីលសម្រេចចាកចេញពីតោខៀវ៕

ដកស្រង់ពី៖ Sabay