បណ្តាញសង្គម

Ashley Cole អតីត​កីឡាករ​ Arsenal និង​ Chelsea ប្រកាស​ចូល​និវត្តន៍​

Ashley Cole អតីតកីឡាករក្រុមជម្រើសជាតិអង់គ្លេស Arsenal និង Chelsea ប្រកាសចូលនិវត្តន៍ពីបាល់ទាត់ក្នុងវ័យ៣៨ឆ្នាំ។

ខ្សែការពារជំនាញជើងឆ្វេងរូបនេះគឺជា កីឡាករតែ៩នាក់គត់ដែលធ្លាប់លេងបានជាង១០០ប្រកួតឲ្យតោកំណាច ដោយធ្លាប់បង្ហាញខ្លួននៅ World Cup ៣ជំនាន់ផ្សេងគ្នាមាន២០០២ នៅកូរ៉េ-ជប៉ុន, នៅអាល្លឺម៉ង់២០០៦ និងអាហ្វ្រិកខាងត្បូងនៅឆ្នាំ២០១០។

Cole ធ្លាប់ឈ្នះ Premier League ៣ដងក្នុងអាជីព, FA Cup ៧ដង និង Champions League ជាមួយក្លឹបនៅ Premier League មុនទៅលេងនៅ LA Galaxy ក្នុងឆ្នាំ២០១៦ និងចុងក្រោយទៅ Roma រួច Derby County ហើយប្រកាសព្យួរស្បែកជើងតែម្ដង៕