បណ្តាញសង្គម

ចាន់ រតនាស្ថិតក្នុងចំណោមកីឡាករមានការគោរពដៃគូខ្ពស់ក្នុងកម្មវិធី ONE

ជើងខ្លាំងគុនចម្រុះកម្ពុជា ចាន់ រតនាបាននាំមោទនភាពសាជាថ្មីជូនជាតិ ក្រោយឈ្នះពិន្ទុលើជើងខ្លាំងសញ្ជាតិគុយបា Gustavo Balart ក្នុងកម្មវិធី ONE: Dream of Gold ដែលរៀបចំនៅប្រទេសថៃកាលពីចុងសប្ដាហ៍កន្លងទៅ។

ក្រោយពីចប់កម្មវិធី កាលពីយប់មិញ ONE បានបញ្ចេញវីដេអូមួយ បង្ហាញពីកីឡាករដែលមានការគោរពខ្ពស់ចំពោះដៃគូក្នុងកម្មវិធីខាងលើ ត្បិតមានការប្រកួតស្វិតស្វាញលើសង្វៀន។ ក្នុងនោះ ចាន់ រតនាក៏ត្រូវបានគេចុចឈ្មោះជាមួយកីឡាករផ្សេងទៀតដូចជាBangpleenoi, Ramazanov, Alex Silva និង Petrosyan។

គ្រប់គ្នាប្រាកដជាបានឃើញក្នុងដើមទឹក៣ រតនាបានព្យាយាមសុំឱបស្វាគមន៍ទៅកាន់ដៃគូ តែត្រូវ Balart បដិសេធ។ យ៉ាងណាមិញ ចំណុចនេះមិនបានធ្វើឲ្យ រតនាខឹងយកដាក់ក្នុងចិត្តឡើយ។

ពោលពេលប្រកាសលទ្ធផលចប់ការប្រកួតកីឡាករមកពីក្លឹបសិល្បៈបានដើរទៅគោរព Balart ក្នុងនាមជាអ្នកកីឡាពិតៗ។ ជ័យជម្នះនេះជួយរតនាសាងកំណត់ត្រាប្រកួត១០ដង ឈ្នះ៧ ចាញ់៣៕