បណ្តាញសង្គម

Chelsea ទៅណាមិនឆ្ងាយពីបាតតារាងក្រោយស្មើ Leicester

Chelsea បានត្រឹម១ពិន្ទុក្នុងទឹកដីខ្លួនឯងក្រោយស្មើគ្នា ១ទល់នឹង១ ជាមួយ Leicester ក្នុងការប្រកួត Premier League សប្ដាហ៍ទី២។

ការប្រកួតកាលពីយប់មិញក្រុមម្ចាស់ផ្ទះបើកការនាំមុខមុនតាំងពីនាទី ទី៧ធ្វើបានសម្រេចដោយខ្សែបម្រើវ័យក្មេង Mason Mount ប៉ុន្តែ Wilfred Ndidi របស់ Leicester បានរំសាយគ្រាប់បាល់នោះដោយតែតបញ្ចូលទីនៅនាទី៦៧ ធ្វើឲ្យក្រុមទាំងពីរចែកផ្លូវគ្នា ជាមួយពិន្ទុម្នាក់១នៅក្នុងដៃ។

ក្រោយលទ្ធផលនេះក្រុមរហស្សនាមថាតោខៀវបច្ចុប្បន្នឈរលេខ១៥ មាន១ពិន្ទុពី ២ប្រកួតកន្លងមកខណៈក្រុមកញ្ជ្រោង២ប្រកួតស្មើទាំង២ ឈរលេខ១២ក្នុងតារាង។ លទ្ធផលផ្សេងទៀតនៅថ្ងៃជាមួយគ្នា Sheff Utd យកឈ្នះ Crystal Palace ១-០។

សប្ដាហ៍ក្រោយ Chelsea ត្រូវធ្វើដំណើរទៅទឹកដី Carrow Road ជួបជាមួយក្រុម Norwich City ហើយវាជាការប្រកួតដែលលោក Frank Lampard រំពឹងបាន៣ពិន្ទុលើកដំបូង៕