Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្ពុជា មានកីឡា ៩ប្រភេទ រំពឹងខ្ពស់ក្នុងការប្រកួតស៊ីហ្គេមនៅហ្វីលីពីន

  • បោះពុម្ព

បើតាមក្រសួងអប់រំ បានកំណត់៣០ប្រភេទកីឡាសម្រាប់ស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន ចុងឆ្នាំ២០១៩ នេះរួចជាស្រេចហើយ។

ក្រសួងអប់រំ យុវជន និងកីឡាបានកំណត់យក៣០ប្រភេទកីឡា សម្រាប់ការចូលរួមប្រកួតប្រជែងមេដាយ នៅក្នុងព្រឹត្តិការណ៍កីឡាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ ស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន នាខែវិច្ឆិកា ឆ្នាំ២០១៩។

នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាទទួលបន្ទុកនាយបេសកកម្មស៊ីហ្គេម។៣០ប្រភេទកីឡានេះ មានអត្តពលិកសរុប៤០០នាក់។

ដោយ៤០០នាក់នេះ គឺកីឡាករ ១៨៨នាក់ និងកីឡាការិនី ៧១នាក់ ថ្នាក់ដឹកនាំ និងមន្ដ្រីកីឡា ៤២នាក់, អ្នកដឹកនាំក្រុម ២៩នាក់ ក៏ដូចជាគ្រូបង្វឹក និងគ្រូជំនួយ ៦៣នាក់ រួមទាំងអាជ្ញាកណ្ដាល ៧នាក់ សរុបគឺមានចំនួន ៤០០នាក់។

ក្នុងចំណោម៣០ប្រភេទកីឡាដែលទៅប្រកួតស៊ីហ្គេមនេះ កម្ពុជាមាន៩ប្រភេទកីឡាដែលចាត់ទុកថាមានសក្ដានុពលតេក្វាន់ដូ WT ប៉េតង់ ជឺជីតស៊ូ ប្រដាល់គុនខ្មែរ សីដក់ ប្រដាល់សកល វាយកូនបាល់ ល្បុក្កតោនិងចំបាប់។

ប្រភេទកីឡាប្រជាប្រិយ៍ រួមមាន៖ បាល់ទះលើក្តារ បាល់ទះឆ្នេរខ្សាច់ បាលទាត់ U22 និងបាល់បោះ។ប្រភេទកីឡាចាំបាច់ ចំនួន១៥ រួមមាន៖ អត្តពលកម្ម ហែលទឹក កាយសម្ព័ន្ធ វាយកូនឃ្លីលើតុ វាយសី ប្រណាំងទោចក្រយាន គុនដាវ វាយកូនគោល ទូកក្តោង ការ៉ាតេ យូដូ ទ្រីយ៉ាត្លុង កីឡារាំ សូហ្វតិន្នីស ទូកប្រពៃណី-កានូ ឃិកបុកស៊ីង។

ចំពោះប្រភេទកីឡាក្រៅការប្រមូលផ្តុំ មាន២ប្រភេទកីឡា គឺកីឡាអេឡិចត្រូនិក (E-Sport) និងហុកគី។ ព្រឹត្តិការណ៍កីឡា ស៊ីហ្គេម នៅប្រទេសហ្វីលីពីន គ្រោងនឹងចាប់ផ្ដើមដំណើរប្រកួតផ្លូវការ ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩៕