បណ្តាញសង្គម

Neves អ្នកសម្លាប់ទឹកចិត្ត Man Utd យប់មិញជាពេជ្ឈឃាដបាល់ពីចម្ងាយ

Ruben Neves បានបំផ្លាញឱកាសឡើងកំពូលតារាងរបស់ Manchester United ក្រោយស៊ុតបញ្ចូលទី១គ្រាប់ឲ្យ Wolverhampton តាមស្មើកាលពីយប់មិញ។

ខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់បានទាត់មួយជើងពីចម្ងាយដូចកាំជ្រួចនៅនាទី៥៥ ផុតដៃអ្នកចាំទី David de Gea ជួយឲ្យក្រុមលោក Nuno Espírito Santo បាន១ពិន្ទុក្នុងសប្ដាហ៍ទី២នៅ Premier League។

យ៉ាងណាវាមិនមែនជាបាល់ពីចម្ងាយដំបូងទេរបស់ Neves ឲ្យ Wolves។ បើមើលលើគ្រាប់បាល់បញ្ចូលទីកន្លងមករបស់កីឡាករវ័យ២២ឆ្នាំរូបនេះឲ្យ Wolves គឺសុទ្ធសឹងជាបាល់ពីចម្ងាយ និងភាគច្រើននៅក្រៅប្រអប់ ដោយសារ Neves មានកម្លាំងជើងខ្លាំង និងស៊ុតសំដៅទីច្បាស់៕