Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បាល់​ Messi និង​ Zlatan នាំ​មុខ​គេ​សម្រាប់​ពាន​ Puskas

  • បោះពុម្ព

សហព័ន្ធបាល់ទាត់ពិភពលោកហៅកាត់ FIFA បានបញ្ចេញបញ្ជីឈ្មោះគ្រាប់បាល់១០គ្រាប់ដែលត្រូវប្រកួតប្រជែងសម្រាប់ពាន Puskas ឆ្នាំ២០១៩។

Puskas គឺជាពានបោះឆ្នោតផ្ដល់ឲ្យគ្រាប់បាល់ស្អាតបំផុត ប្រចាំឆ្នាំ មកពីលីគ ឬកម្មវិធីបាល់ទាត់ផ្លូវការជុំវិញពិភពលោក។ សម្រាប់បាល់ទាំង១០គ្រាប់ចុងក្រោយឆ្នាំនេះឃើញថា បាល់ចូលទីរបស់ Lionel Messi ទល់ក្រុម Real Betis និងបាល់របស់ Zlatan Ibrahimovic ទល់ Toronto អាចមានភាគរយខ្ពស់ជាងគេ។

ការជ្រើសរើសគឺគិតចាប់ពីថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០១៨ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ហើយការបោះឆ្នោតគឺចាប់ផ្ដើមបើកតាមរយៈអនឡាញ រហូតដល់ថ្ងៃទី២ ខែកញ្ញាខាងមុខ។ Zlatan ធ្លាប់ឈ្នះ Puskas ម្ដងកាលពីឆ្នាំ២០១៣ ខណៈ Messi មិនធ្លាប់ឈ្នះទេ បានត្រឹមបានលេខ២ប៉ុណ្ណោះ៕