Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តិច ឡុង សុភី ប៉ះ រឿង សោភ័ណ្ឌ វគ្គផ្ដាច់ព្រ័ត្រយកលុយ ៤០០០ដុល្លារទៅ?

  • បោះពុម្ព

ការប្រកួតជម្រុះឆ្ពោះទៅដណ្ដើមខ្សែក្រវាត់ទម្ងន់ ៦៩គីឡូក្រាម និងទឹកប្រាក់ ៤០០០ដុល្លារ ឈានដល់សប្ដាហ៍ទី២ ហើយនាថ្ងៃសៅរ៍ ទី២៤ សីហា ២០១៩ ដោយ ឡុង សុភី ប៉ះអ្នកលេងគុនថៃ Rambo ។

សម្រាប់ថ្ងៃសៅរ៍នេះ នឹងរកឃើញហើយជើងខ្លាំងម្នាក់ទៀត ដើម្បីឡើងទៅវគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់ «អ្នកតស៊ូគុនខ្មែរគោជល់ជើងឯកប៉ះគ្នា» របស់សង្វៀន CNC ដែលមានប្រាក់រង្វាន់រហូតដល់ទៅ ៤០០០ដុល្លារ ខណៈកីឡាករប្រកួតត្រឹមតែ២ដងប៉ុណ្ណោះ។

អ្នកលេងជង្គង់ ឡុង សុភី ប្រសិនបើរូបគេអាចយកជ័យជម្នះនាការប្រកួតមួយនេះ មានន័យថាគេកក់កៅអីឡើងវគ្គផ្ដាច់ព្រ័ត្រហើយ ដោយត្រូវជួបដៃគូចាស់ រឿង សោភ័ណ្ឌ តែម្ដងព្រោះជើងខ្លាំងមកពីក្លឹបម្កុដរាសីហ៍ម្នាក់នេះកំពុងរង់ចាំជាស្រេចបន្ទាប់ពីឈ្នះថៃសប្ដាហ៍មុន។

រំលឹកដែរថា កម្មវិធីខ្សែក្រវាត់ «អ្នកតស៊ូគុនខ្មែរគោជល់ជើងឯកប៉ះគ្នា» ទម្ងន់ ៦៩គីឡូក្រាម របស់សង្វៀន CNC គឺមានតែកីឡាករ៤នាក់ប្រកួតប៉ុណ្ណោះ ហើយបើឈ្នះ២ប្រកួតយកខ្សែក្រវាត់តែម្ដង។ សប្ដាហ៍ទី១ រឿង សោភ័ណ្ឌ ឈ្នះថៃ Korng Thailand ដោយពិន្ទុ ខណៈសប្ដាហ៍ទី២ ឡុង សុភី ប៉ះ Rambo៕