បណ្តាញសង្គម

Suarez អាចក្លាយជាគូប្រយុទ្ធជាមួយ Ronaldo នៅ Juventus ប្រសិនរឿងមួយនេះកើតឡើង

Juventus បានត្រៀមប៉ងផ្ទេរយកខ្សែប្រយុទ្ធ Luis Suarez មកកាន់ដឹកដីនៃប្រទេសអ៊ីតាលី។

នេះបើតាមការចុះផ្សាយរបស់កាសែតអ៊ីតាលី TuttoSport។ Barcelona នៅតែមានសង្ឃឹមរួបរួមជាមួយខ្សែប្រយុទ្ធចាស់របស់ពួកគេ Neymar ហើយប្រសិនបើការផ្ទេរកើតឡើងមែន Juventus ចង់ស្រង់ទិញយក Suarez វិញ។

Paris-Saint Germain បានបដិសេធចំពោះការចង់ខ្ចីជើង Neymar ពីក្លឹប Barcelona ជាមួយលក្ខខណ្ឌទិញផ្ដាច់កាលពីពេលថ្មីៗ ប៉ុន្តែក្លឹបទាំងពីរនៅតែបន្តនិយាយគ្នា។យ៉ាងពាចំពោះការចរចារវាង Juventus និង Barcelona លើការផ្ទេរ Suarez កំពុងតែពិភាក្សាដូចគ្នា។

ត្បិតកីឡាករសញ្ជាតិអ៊ុយរុយហ្គាយវ័យ៣១ឆ្នាំជាខ្សែប្រយុទ្ធសំខាន់នៅ Nou Camp ប្រភពព័ត៌មានខាងលើបញ្ជាក់ថា ការមកដល់របស់ Neymar និង Antoine Griezmann អាចនឹងមកដណ្ដើមកន្លែងរបស់ Suarez។

ទីផ្សារដោះដូរកីឡាករនៅប្រទេសអ៊ីតាលីនិងអេស្ប៉ាញនឹងត្រូវបិទជាផ្លូវការនៅថ្ងៃទី ២ ខែ កញ្ញា៕