បណ្តាញសង្គម

សិស្សប្អូន ឈិត សេរីវណ្ណថង សមត្ថភាពមិនធម្មតាឡើងទៅជុំទី២ ពានរង្វាន់ TV5

សិស្សប្អូន ឈិត សេរីវណ្ណថង មកពីខេត្តបាត់ដំបង ស៊ន រ៉ាគីម បង្ហាញទម្រង់វ៉ៃយ៉ាងល្អ ទោះស្ទើរបទពិសោធបន្តិច នៅតែអាចជម្នះដៃគូឡើងទៅជុំទី២ នៃពានរង្វាន់ TV5 ទម្ងន់ ៦០គីឡូក្រាម កាលពីថ្ងៃសៅរ៍ ទី១៧ សីហា ២០១៩។

អ្នកលេងគុនខ្មែរមកពីបាត់ដំបង ស៊ន រ៉ាគីម ទើបតែចូលហ្វឹកហាត់ប្រដាល់បាន១ឆ្នាំប៉ុណ្ណោះ ប៉ុន្តែរន្ទះជើង និងកណ្ដាប់ដៃច្បាស់ៗហើយធ្ងន់ល្អ ខណៈរាងកាយក៏សមប្រកបក្នុងអាជីពប្រដាល់នេះផងដែរ។

ការប្រកួតជាមួយ ឡុង ខេត្ត កាលពីថ្ងៃសៅរ៍សប្ដាហ៍មុននេះ គឺតានតឹងខ្លាំងសម្រាប់ រ៉ាគីម ព្រោះដៃគូគេមានបទពិសោធច្រើនលើសង្វៀន និងកម្លាំងក៏ដូចជាសន្ទុះនៃការចូលវ៉ៃខ្លាំងមិនបណ្ដោយឲ្យទំនេរនោះឡើយ។

ចំពោះ រ៉ាគីម បានឲ្យដឹងក្រោយប្រកួតដែរថា សរសើរ ឡុង ខេត្ត ជាកីឡាករល្អ និងមានស៊ុហ្វខ្លាំង ខណៈខ្លួនមានកម្លាំងមិនដល់នោះឡើយ ហេតុនេះហើយជាការលំបាកសម្រាប់រូបគេដណ្ដើមជ័យជម្នះវគ្គជម្រុះជុំទី១នេះណាស់។

រំលឹកដែរថា កីឡាករ ស៊ន រ៉ាគីម ឈ្នះពិន្ទុ ឡុង ខេត្ត ចំណែក ស៊ឹម ប៊ុនឆៃ ឈ្នះ ភួង ណាំហង ដូចគ្នា ដូច្នេះពួកគេបានឡើងទៅជុំទី២ នៃពានរង្វាន់ TV5 ទម្ងន់ ៦០គីឡូក្រាមជាបន្តទៀត៕