បណ្តាញសង្គម

ជម្រុះ World Cup: ដឹង​ថ្ងៃ ​កម្ពុជា ​បញ្ចេញ​បញ្ជី​ឈ្មោះ​ជម្រើស​ជាតិ ​ប្រកួត​ជាមួយ ​ហុងកុង​ហើយ​

នៅសល់ជាង១០ថ្ងៃទៀតប៉ុណ្ណោះ ការប្រកួតជម្រុះ Wold Cup 2022 នឹងចាប់ផ្ដើមហើយ ដោយកម្ពុជាទទួលក្រុមហុងកុង បើកឆាកក្នុងពូលតែម្ដង។

ការប្រកួតដែលធ្វើឡើងនៅពហុកីឡដ្ឋានជាតិខាងលើ នឹងចាប់ផ្ដើមនៅថ្ងៃទី៥ខែក្រោយនេះ។ ខណៈដែលបញ្ជីឈ្មោះខាងក្រុមហុងកុងនោះ បានបញ្ចេញរួចហើយ នៅឡើយតែខាងកម្ពុជាប៉ុណ្ណោះ។

សម្រាប់ក្រុមកម្ពុជា សហព័ន្ធកីឡាបាល់ទាត់បានបញ្ជាក់ថានឹងបញ្ចេញនៅថ្ងៃទី២៩ខាងមុខនេះ ពោលគឺចប់ព្រឹត្តិការណ៍ Hun Sen Cup ជើងទី២សិន។ សម្រាប់ការប្រកួតវគ្គទី២ ជម្រុះ World Cup 2022 ក្នុងទ្វីបអាស៊ី ក្រុមកម្ពុជាស្ថិតនៅពូលC ជាមួយ ប៉ារែន ហុងកុង អីរ៉ាក់ និង អីរ៉ង់៕