Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្ងាត់ៗ Ronaldo និយាយ​អ្វី​ខ្លះ​ពី​ Messi ដែល​បាន​ជួយ​គេ​ឈានដល់​កម្រិត​កំពូល?

  • បោះពុម្ព

Cristiano Ronaldo បាននិយាយថា ទាំងគេនិង Lionel Messi សុទ្ធតែទទួលបានផលចំណេញដូចគ្នា ពីការប្រកួតប្រជែងអស់រយៈពេលជាយូរមកនេះ។

Ronaldo និង Messi បានឈរជាកីឡាករកំពូលក្នុងកីឡាបាល់ទាត់ជាងមួយទសវត្សរ៍ទៅហើយ ឈ្នះពាន Ballons d'Or ១០ដងជាប់គ្នារវាងពួកគេទាំងពីរ មុនពេល Luka Modric ចូលមកបញ្ចប់កាលពីឆ្នាំ២០១៨។

អ្នកទាំងពីរក៏បានលេចមុខខ្លាំងក្នុងលីគ La Liga អស់រយៈពេលជិតមួយទសវត្សរ៍ ដោយ Ronaldo ចូលរួមជាមួយ Real Madrid ក្នុងឆ្នាំ២០០៩ មុនពេលចាកចេញទៅកាន់ Juventus ក្នុងឆ្នាំ២០១៨។ កត្តាដែលមានគូប្រជែងក្នុងវិស័យកីឡាដូចគ្នានេះ Ronaldo បាននិយាយថា វាជារឿងល្អអាចជួយគ្នាឡើងដល់កម្រិតកំពូលរៀងៗខ្លួន។

"ខ្ញុំពិតជាមានការសរសើរចំពោះអាជីពដែលគេ (Messi) មានរហូតដល់ពេលនេះ និងអតីតកាលរបស់គេ។ គេ (Messi) ធ្លាប់បាននិយាយថា គេមានក្ដីសោកស្ដាយ ពេលដែលខ្ញុំចេញពីលីគអេស្ប៉ាញ ព្រោះវាគឺការប្រកួតប្រជែងដែលគេកោតសរសើរ"។ សម្ដី Ronaldo។

កីឡាករសញ្ជាតិព័រទុយហ្គាល់បន្ថែមថា កីឡាករ Michael Jordan ក៏មានគូប្រជែងនៅកីឡាបាល់បោះ ហើយ Ayrton Senna និង Alain Prost ក៏ប្រជែងគ្នានៅ Formula 1។ Messi បានធ្វើឲ្យគេក្លាយជាកីឡាករល្អម្នាក់។ ត្បិតមិនដែលហូបអាហារពេលល្ងាចជាមួយគ្នា ប៉ុន្តែនៅថ្ងៃអនាគត Ronaldo ក៏ចង់មានពេលជាមួយ Messi ដែរ៕