Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សប្ដាហ៍នេះ ជាប្រកួតចុងក្រោយ ក្នុងលីកកំពូល កម្ពុជា ឆ្នាំ ២០១៤

  • បោះពុម្ព

ទីបំផុតទៅ កម្មវិធីប្រកួតពានរង្វាន់ មិត្តហ្វូន ខេមបូឌាន លីក ២០១៤ (MCL 2014) បានដល់ វគ្គបញ្ចប់ហើយ ដោយចុងសប្ដាហ៍នេះ មានប្រកួត ៦ គូជា ដែលជាជំនួបបិទវគ្គ ដោយធ្វើឡើង ទាំងថ្ងៃ សៅរិ៍ និង អាទិត្យ លើទីលាន ២ កីឡដ្ឋាន ទាំងស្ដាតចាស់ និង ពហុកីឡដ្ឋានជាតិ។

អាស៊ីអឺរ៉ុប Vs គីរីវង់សុខសែនជ័យ ថ្ងៃសៅរិ៍ ម៉ោង ១:៣០ រសៀល នៅស្ដាតចាស់

នេះជាឆ្នាំទី២ ហើយដែល អាស៊ីអឺរ៉ុប អាចឈរជើងនៅ ក្នុងលីកកំពូលកម្ពុជាបាន ក្រោយប្រកួត ២១ លើកឈ្នះ ៥ ស្មើ ៨ និង ចាញ់ ៨ ប្រកួត។ ប្រកួត ចុងក្រោយនេះ អាចថាជាជំនួបបង្គ្រប់កិច្ច របស់ក្រុម ខណៈពេលនេះឈរចំណាត់ថ្នាក់ ៩ ក្នុងតារាង។ ចំណែកក្រុម គីរីវង់សុខសែនជ័យនេះ ជាលើកដំបូងហើយត្រូវប្រឈមនឹងត្រូវ កាត់ចេញពី MCL គិតចាប់ពីឆ្នាំ ២០០៧ មក។ អ្វីដែលគួរឱ្យ កត់សម្គាល់នោះទេ គឺ ក្រុមនេះមានធនធាន នៅមានកម្រិត នៅឡើយ បើធៀបនឹងក្រុមផ្សេង ក្នុងរដូវ កាលនេះ។ ចាញ់ ឬ ឈ្នះ ក៏មិនអាចស្រោចស្រង់ ក្រុមឱ្យផុតពីតំបន់គ្រោះថ្នាក់ បានវិញនោះទេ សម្រាប់គីរីវង់ ប៉ុន្ដែអាចជួយស្ដារ មុខមាត់ឡើងវិញ មុនទៅប្រកួតជម្រុះ។

ស្វាយរៀង Vs ការពារជាតិ ថ្ងៃសៅរិ៍ ម៉ោង ៣:៤៥ នាទី នៅស្ដាតចាស់

ស្វាយរៀង ជាក្រុមមួយកំពុងតែ ឡើងជើងនៅចុង រដូវកាល ខណៈប្រកួតនៅដើមរដូវកាល ហាក់ទន់ជ្រាយ។ លោក សំ វ៉ាន់ដេត មានក្ដីប្រាថ្នាចង់ ដឹងនាំក្រុមប្រជែង យកចំណាត់ថ្នាក់ លេខ ៣ បើទោះជាមិនបាន ជើងឯកក៏ដោយ។ តែអ្វីៗ ត្រូវរង់ចាំមើលលទ្ធផល នៅល្ងាចនេះសិន ព្រោះជាជំនួប នៅលើទឹកដីរបស់ ក្រសួងការពារជាតិ។

ក្រសួងការពារជាតិ នៅរដូវកាលនេះ ក៏មិនខុសប្លែកពីរដូវកាលមុនដែរ ដោយគ្រងកៅអីលេង៨ ក្នុងតារាងក្រោយប្រកួត ២១ លើក ទទួលបានជ័យជម្នះ ៥ ស្មើ ៨ និង ចាញ់ ៨ មាន ២៣ ពិន្ទុក្នុងដៃ។ តួសំខាន់ក្នុងកណ្ដាប់ដៃលោក អ៊ុព សំអាន នៅថ្ងៃនេះមាន ឈិន ឈឿន ពៅ ភារិទ្ធ ខែក ខេមរិន្ទ ភួង សុខ សាណា ជាដើម។

ត្រាយអាស៊ី Vs អគ្គស្នងការដ្ឋាននគរបាលជាតិ ថ្ងៃសៅរិ៍ ម៉ោង ៣ រសៀល ពហុកីឡដ្ឋានជាតិ

ត្រាយអាស៊ី គឺជាក្រុមចំណូលថ្មី ប៉ុន្តែស្ថានភាពក្រុមមិនថ្មី ដូចឈ្មោះនោះទេ ទាំងកីឡាករ និង គ្រូបង្វឹក។ ស្មើ ឬ ឈ្នះថ្ងៃនេះ អាចជូយឱ្យ ត្រាយអាស៊ី កក់កៅអីចំណាត់ ថ្នាក់លេខ ។ ចំណែកក្រុម អគ្គស្នងការដ្ឋាននគរបាលជាតិ ឈរចំណាត់ ថ្នាក់លេខ ៦ ចង់ដណ្ដើមកៅអីលេខ៥ ពីត្រាយអាស៊ី វិញព្រោះបើ មើលទៅប្រាក់រង្វាន់រវាង ចំណាត់ថ្នាក់ទាំង២ ខុសគ្នា ២ លានរៀល។

វេស្ទើន Vs បៀលប្រាយ ថ្ងៃសៅរិ៍ ម៉ោង ៦ ពហុកីឡដ្ឋានជាតិ

លោក ឡុង រិទ្ធា គ្រូបង្វឹកថ្មី បានជួយស្រោចស្រង់ ក្រុមវេស្ទើន ចេញពីតំបន់គ្រោះថ្នាក់ មកទីសុវត្តិភាព វិញក្រោយចូលជំនួសលោក មាស សំអឿន ត្រឹមពាក់កណ្ដាល រដូវកាល។ ក្រុមសកលវិទ្យាល័យ មួយនេះត្រូវស្ដារកិត្តយស ជាមួយក្រុម បៀលប្រាយ ដែលជា គូសកលវិទ្យាល័យដូចគ្នា។ ចំណែកឯ ក្រុម បៀលប្រាយវិញ ប្រសិនបើឈ្នះ នៅថ្ងៃនេះ អាចប្រជែងចំណាត់ថ្នាក់លេខ ៦ ពីអគ្គស្នងការដ្ឋាននគរបាលជាតិ ព្រោះពិន្ទុ ប្រដេញប្រដោលគ្នា។ លោក សាល់ សាឡាស់ខាន់ កពុងតែរកវិធីសាស្ត្រថ្មី ដើម្បីរៀប ជើងព្រួលនៅ រដូវកាលក្រោយ។

Albirex Niigata PP Vs ណាហ្គាខប ថ្ងៃអាទិត្យ ម៉ោង ៣ ពហុកីឡដ្ឋានជាតិ

Albirex ជាក្រុម ក្នុងលីកដំបូង គេដែលមាន ឈ្មោះ ប្រឈមនឹងការកាត់ចេញពីលីក មុនគេ ក្រោយឈរ នៅតំបន់បាត តារាងតាំងពី លីកចាប់ផ្ដើម។ ទោះជាក្រុម ឈរក្រោមគេ តែកីឡាកររបស់ Albirex គឺ Yusuki Ueda តែងតែរកគ្រាប់បាល់ បញ្ជូលទីគូប្រកួតរហូតបាន ៩ គ្រាប់ម្នាក់ឯង។ ៣ ពិន្ទុក្នុងប្រកួតនេះ សំខាន់ណាស់សម្រាប់ ណាហ្គា ដើម្បីរក្សាកៅអីលេខ ៣ ឱ្យគង់ ទោះជាអស់សិទ្ធិ នៅចំណាត់ ថ្នាក់ លេខ ១ ឬ ២ ក៏ដោយ។ លោក ប្រាក់ សុវណ្ណារ៉ា ត្រូវចេញយុទ្ធសាស្ត្រសំខាន់ៗ រួមទាំងកីឡាករល្អៗ នៅប្រកួត ចុងក្រោយនេះ។

ចម្ការកៅស៊ូបឹងកេត Vs ភ្នំពេញក្រោន

ថ្ងៃអាទិត្យ ម៉ោង ៦ ពហុកីឡដ្ឋានជាតិ ចាញ់ ឬ ឈ្នះក្រុម ប្រកួតនេះ ក៏មិនអាចកែប្រែក្រុម ជាម្ចាស់ជើងឯក បានឡើយ ប៉ុន្ដែក្រុម ទាំង ២ ត្រូវប្រកួតគ្នា ដើម្បីកិត្តិយស។ តាំងពីបង្ហាញខ្លួន ក្នុងលីកកម្ពុជាមក បឹងកេត ដណ្ដើមបានជើងឯក នៅឆ្នាំដំបូង (២០១២) ហើយនៅឆ្នាំ ២០១៣ បានត្រឹមជើងឯករង និង ឆ្នាំនេះបាន ជើងឯករងជាលើកទី។ ប្រកួតចុងក្រោយ ក្រុមលោក ប្រាក់ វុទ្ធ លុតក្រុម បៀលប្រាយ រហូតដល់ ១០ ទល់ ។ ចំណែកក្រុមភ្នំពេញក្រោន កំពុងតែត្រៀមខ្លួនលើកពាននៅរដូវកាលនេះ មិនខ្វល់ពីបរាជ័យ នោះទេ។ លោក Sam Schweingrube ជាគ្រូបង្វឹកមួយរូប ស្ថិតក្នុងមុខព្រួញ ក្លាយជាគ្រូបង្វឹក ល្អប្រចាំឆ្នាំ៕

ដកស្រង់ពី៖ គេហទំព័រថ្មីៗ