Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Ronaldo បង្ហាញ​ក្ដី​បារម្ភ​រឿង​ឆេះ​ព្រៃ​អាម៉ាហ្សូន ដែល​ជា​ជម្រក​ផ្ដល់​អុកស៊ីហ្សែន​​ពិភពលោក

  • បោះពុម្ព

ភ្លើងឆេះព្រៃអាម៉ាហ្សូននៅប្រទេសប្រេស៊ីល កំពុងតែបន្តឆេះរាលដាលអស់រយៈពេល៣សប្ដាហ៍ទៅហើយ ធ្វើឲ្យប្រជាជនក្នុងប្រទេសមានក្ដីបារម្ភជាខ្លាំង។

ទាក់ទិននឹងរឿងនេះខ្សែប្រយុទ្ធរបស់ក្លឹប Juventus គឺ Cristano Ronaldo បានចេញមកបង្ហាញក្ដីបារម្ភ ដោយសារព្រៃនេះបានផ្ដល់ផលប្រយោជន៍ច្រើនឲ្យពិភពលោក។ លើផេកហ្វេសប៊ុករបស់កីឡាករសញ្ជាតិព័រទុយហ្គាល់បានសរសេរថា៖ "ព្រៃអាម៉ាហ្សូនផលិតបានច្រើនជាង ២០% នៃអុកស៊ីហ្សែនរបស់ពិភពលោក ហើយវាបានបន្តឆេះ៣សប្ដាហ៍ទៅហើយ។

វាគឺជាទំនួលខុសត្រូវរបស់ពួកយើងដើម្បីជួយថែរក្សាពិភពលោករបស់ពួកយើង។ #prayforamazonia"។ យោងតាមភ្នាក់ងារសារព័ត៌មាន Reuters ឲ្យដឹងដែរថាមូលហេតុដែលបណ្ដាលឲ្យភ្លើងឆេះព្រៃអាម៉ាហ្សូន គឺបណ្ដាលមកពីសកម្មភាពរបស់មនុស្សដុត និងគ្រោះរាំងស្ងួត។

ទីនោះគឺជា ព្រៃតំបន់ត្រូពិចធំជាងគេបង្អស់ក្នុងពិភពលោកដែលត្រូវបានគេស្គាល់ថាជា "សួតរបស់ផែនដី”។ មានការរិះគន់ជាច្រើនចំពោះការដឹកនាំរបស់រដ្ឋាភិបាលប្រេស៊ីលបច្ចុប្បន្ន ដែលបណ្ដាយឲ្យហេតុការណណ៍នេះកាន់តែធំ៕