Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

យ៉ាងណា​ហើយ​តារាង​ Top Scorer នៅ​ Premier League

  • បោះពុម្ព

ក្របខ័ណ្ឌកំពូលអង់គ្លេស Premier League បានរំកិលខ្លួនឈានដល់សប្ដាហ៍ទី៣ហើយ ក្រោយបើករដូវកាលថ្មីតាំងពីពាក់កណ្ដាលខែសីហាមក។

៣សប្ដាហ៍មកនេះ Liverpool នៅតែបន្តនាំមុខគេនៅកំពូលតារាង ដោយប្រកួត៣ដង ឈ្នះទាំង៣មាន ៩ពិន្ទុតាមពីក្រោយដោយគូប្រជែងចាស់ Manchester City លេង៣ ឈ្នះ២ ស្មើ១មាន៧ពិន្ទុ និង Arsenal លេង៣ ឈ្នះ២ ចាញ់១មាន៦ពិន្ទុ។

នៅតារាង Top Scorer ឯណោះវិញក៏កំពុងប្រទាញប្រទង់គ្នាមិនអន់ដែរ។ ខ្សែប្រយុទ្ធហ្វាំងឡង់ Teemu Pukki បន្តឈរលើគេ រកបាន៥គ្រាប់ពី៣ប្រកួត។ Raheem Sterling នៅលេខ២ មាន៤គ្រាប់ ខណៈ Ashley Barnes និង Mohamed Salah ដែលទម្លាយទី Arsenal ២គ្រាប់កាលពីថ្ងៃសៅរ៍ កំពុងឈរលេខ៣ដូចគ្នា មាន៣គ្រាប់ក្នុងដៃ៕

ដកស្រង់ពី៖ Sabay