បណ្តាញសង្គម

ប្រាក់ មុន្នីឧត្តម ក្លាយជាទូតសុច្ឆន្ទៈជាលើកទី២

កីឡាករឆ្នើមរបស់កម្ពុជា ប្រាក់ មុន្នីឧត្តម បានក្លាយជាទូតសុច្ឆន្ទៈរបស់ Urban Village ហើយកាលពីថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០១៩ ម្សិលមិញនេះនៅ FACTORY Phnom Penh។

អ្នកស្រី Catherine នាយកប្រតិបត្តិរបស់គម្រោង Urban Village បាននិយាយថា៖ «ខ្ញុំសម្លឹងឃើញថាយើងមានក្ដីសុបិនដូចគ្នា។ ឧត្តមជាកីឡាករម្នាក់ដែលមានមហិច្ឆតាក្នុងការប្រឹងប្រែងសម្រេចជោគជ័យរបស់ខ្លួន ដូចគ្នាទៅហ្នឹងអ្វីដែលយើងកំពុងតែធ្វើនៅទីនេះគឺយើងចង់សម្រេចក្ដីស្រមៃដូចគ្នា»។

កីឡាករអ្នកខេត្តស្វាយរៀងរូបនេះក៏បានប្រាប់ Sabay ដែរថា៖ «ខ្ញុំពិតជាសប្បាយចិត្តរីករាយមែនទែនដែលត្រូវបានជ្រើសរើសជាទូតច្ឆន្ទៈនេះ។ យើងមានមហិច្ឆតារួមដូចគ្នាក្នុងការសម្រេចក្ដីស្រមៃរួមតែមួយ អ៊ីចឹងយើងធ្វើការជាមួយគ្នាដើម្បីអោយគម្រោងនេះរីកដុះដាលកាន់តែច្រើននៅក្នុងប្រទេសកម្ពុជា»។

រំលឹកដែរថា នេះមិនមែនជាលើកទីមួយទេដែលកីឡាកររូបនេះធ្វើជាទូតច្ឆន្ទៈនោះ ដោយកាលពីមុនរូបគេក៏ធ្លាប់ធ្វើជាទូតច្ឆន្ទៈឲ្យក្រុមហ៊ុនឡានល្បីមួយដែរ។ ឧត្តម ជាខ្សែប្រយុទ្ធកំពូលម្នាក់របស់កម្ពុជា ដោយរដូវកាលនេះរូបគេធ្វើបានល្អមែនទែន ដោយកំពុងជួយក្រុមស្វាយរៀងឈរកំពូលតារាង និងមិនទាន់ស្គាល់បរាជ័យនៅឡើយទេ៕

ដកស្រង់ពី៖ Sabay