Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជម្រុះ​ World Cup៖ គ្រូ​ហុងកុង​ថា ពូល C ដែល​មាន​កម្ពុជា គឺ​ជា​ពូល​ដ៏​លំបាក​បំផុត​មួយ

  • បោះពុម្ព

លោក Mixu Paatelainen អ្នកចាត់ការទូទៅក្រុមជម្រើសជាតិហុងកុង បានចាត់ទុកពូល C ក្នុងវគ្គជម្រុះ World Cup 2022 ដែលរួមមាន៖ ហុងកុង អ៊ីរ៉ង់ អ៊ីរ៉ាក់ បារ៉ែន និងកម្ពុជា គឺជាពូលដ៏លំបាកមួយ។

ថ្លែងទៅកាន់សារព័ត៌មាន South China Morning Post មុនជំនួបជាមួយកម្ពុជា និងអ៊ីរ៉ង់ នៅខែកញ្ញាខាងមុខនេះ គ្រូសញ្ជាតិហ្វាំងឡង់ បានបញ្ជាក់ថា លោកបានជ្រើសរើសកីឡាករដែលមានបទពិសោធន៍ច្រើន ដើម្បីស្វែងរកលទ្ធផលល្អពីការប្រកួតទាំងពីរនេះ។

លោក Mixu Paatelainen បានពន្យល់បន្ថែមថា ក្នុងអំឡុងពេលនេះ ហុងកុង ត្រូវគិតពីជ័យជម្នះជាមុនសិន មននឹងគិតគូដល់ថ្នាលអភិវឌ្ឍកីឡាករក្មេងៗ ដោយលោកសំដៅថា ការប្រកួតខាងមុខនេះ នឹងមិនមានកីឡាករក្មេងៗច្រើនដើម្បីចូលលេងដកស្រង់បទពិសោធន៍ឡើយ៕

ដកស្រង់ពី៖ Sabay