បណ្តាញសង្គម

Luiz ថា​ចេញ​ពី Chelsea ទៅ​​ Arsenal ដើម្បី​ឈ្នះ​ Premier League

David Luiz បានបង្ហើបពីមូលហេតុចម្បងដែលរូបគេចេញពី Chelsea មក Arsenal គឺក្នុងគោលបំណងជួយក្លឹបឲ្យឈ្នះ Premier League។

ក្រុមរហស្សនាមថាកាំភ្លើងធំខកខានឈ្នះពានលីគកំពូល១៥ឆ្នាំមកហើយ លើកចុងក្រោយដែលពួកគេលើកពានគឺក្នុងឆ្នាំ២០០៤។ យ៉ាងណា Luiz ជឿជាក់ថាឈុត Arsenal បច្ចុប្បន្នក្រោមការដឹកនាំរបស់លោក Unai Emery ពិតជាអាចប្រជែងពានជាមួយក្លឹបធំៗដទៃបាន។ "ខ្ញុំមកទីនេះគឺដើម្បីប្រជែង Premier League និងពានរង្វាន់ដទៃទៀត។

កីឡាករក្នុងក្រុម Arsenal បច្ចុប្បន្នមានគុណភាពមិនចាញ់វីរបុរសក្នុងយុគសម័យមាសរបស់ក្លឹបឡើយ"។ ខ្សែការពារវ័យ៣២ឆ្នាំនិយាយដូច្នេះ។ គួររម្លឹកថា Luiz ធ្លាប់ឈ្នះ Premier League ១ដងជាមួយ Chelsea ក្នុងឆ្នាំ២០១៧ និងឈ្នះលីគរបស់បារាំង២ដង ក្នុងឆ្នាំ២០១៥ និង២០១៦៕