បណ្តាញសង្គម

ក្ដៅៗ! អបអរ ស៊ីដក់កម្ពុជា ឡើងដណ្ដើមមេដាយមាសពិភពលោកនៅថៃហើយ

ក្រុមស៊ីដក់កម្ពុជា បានឡើងទៅដល់វគ្គផ្ដាច់ព្រ័ត្រដណ្ដើមមេដាយមាសពានរង្វាន់ពិភពលោកហើយ ក្រោយពីឈ្នះក្រុមអូម៉ង់នៅវគ្គខ្វែងមុននេះ វិញ្ញាសា DOUBLE TEAM ។

នៅវគ្គខ្វែងនេះ ក្រុមកម្ពុជាធ្វើបានយ៉ាងល្អដោយ ឈ្នះ២សិតជាប់គ្នាតែម្ដង ដើម្បីឡើងទៅវគ្គផ្ដាច់ព្រ័ត្រនេះ។ ខណៈដែលក្នុងពូលវិញក៏ក្រុមកម្ពុជារឹតតែធ្វើបានល្អទៀត ដោយឈរនៅកំពូលតារាងតែម្ដង។

ក្រុមដែលត្រូវប៉ះនៅវគ្គផ្ដាច់ព្រ័ត្រមិនទាន់ដឹងច្បាស់នៅឡើយទេ។ប្រភេទកីឡាស៊ីដក់នេះ គឺជាកីឡាករសក្ដានុពលរបស់កម្ពុជា ដោយឆ្នាំកន្លងទៅ ក៏កម្ពុជាទទួលបានមេដាយមាសពីការប្រកួតព្រឹត្តិការណ៍ពិភពលោកនេះដែរ៕