បណ្តាញសង្គម

គ្រូ Man Utd បញ្ជាក់ពីអនាគតរបស់ Sanchez ជាមួយក្លឹប Man Utd

អ្នកចាត់ការក្លឹប Manchester United លោក Ole Gunnar Solskjaer បាននិយាយប្រាប់សារព័ត៌មាន Evening Standard ថា ខ្សែស្លាបឈីលី Alexis Sanchez នឹងចាកចេញពីក្លឹប ប្រសិនបើមានសំណើណាមួយសមរម្យ។

លោកបានលើកឡើងថា៖ " Alexis ជាកីឡាករប្រកបដោយគុណភាពមួយរួប។ យើងមិនមានជម្រើសច្រើនទេ " ។លោកបានបន្តថា៖ " ប្រសិនបើមានគេដាក់ត្រូវថ្លៃគ្នាជាមួយនឹងក្លឹប នោះប្រហែលជាគេអាចនឹងចេញហើយ ប៉ុន្តែបើគ្មានទេ គេនៅតែជាកីឡាកររបស់យើង " ។

សូមបញ្ជាក់ផងដែរថា រដូវកាលថ្មីចូលបាន ៣ ប្រកួតហើយ ខ្សែស្លាបរូបនេះ មិនទាន់បានបង្ហាញខ្លួនលើទីលាននៅឡើយទេ៕