បណ្តាញសង្គម

Hun Sen Cup ថ្ងៃនេះរកឃើញ ៤ក្រុមឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ

ការប្រកួតពានរង្វាន់ Hun Sen Cup វគ្គ៨ក្រុមចុងក្រោយ ជើងទី២ នឹងត្រូវចាប់ផ្ដើមប្រកួតនៅថ្ងៃនេះហើយ ដោយលេងទាំង៤គូតែម្ដង។សូលទីឡូអង្គរ ត្រូវប៉ះជាមួយបឹងកេត នៅកីឡដ្ឋានសៀមរាបម៉ោង៣;៣០នាទីរសៀល។

ការប្រកួតនេះ ក្រុមសូលទីឡូត្រូវការឈ្នះគ្រាប់បាល់ច្រើន ត្បិតអីពួកគេចាញ់ក្រុមបឹងកេតជើងទី១កន្លងទៅ ២-០ ទៅហើយ។ ដោយឡែកងាកទៅមើល១គូទៀត គីរីរង់សុខសែនជ័យ ត្រូវប៉ះក្រុមវិសាខា។

គូនេះ កាលពីជើងទី១កន្លងទៅ វិសាខាយកឈ្នះក្នុងលទ្ធផល ៤-២។គូដែលអាចចាត់ទុកថាជក់ចិត្តជាងគេគឺក្រុមភ្នំពេញក្រោន បើកទ្វាផ្ទះស្វាគមន៍ក្រុមភ្ញៀវក្រសួងការពារជាតិ។ កាលពីជើងទី១កន្លងទៅ ការពារជាតិឈ្នះ ១-០។

មានអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍លើគូនេះខ្លាំង ព្រោះ Fan ក្រុមទាំងពីរកាត់រូបបង្ហោះឌឺដងគ្នាតាំងពីជើងទី១មកម្ល៉េះ។ ដូច្នេះនៅល្ងាចម៉ោង៦នេះ នឹងជក់ចិត្តមិនខាន។ គូចុងក្រោយគឺ ស្វាយរៀង ទទួលស្វាគមន៍ក្រុម Angkor Tiger ម៉ោង៦ល្ងាច។ គូនេះកាលពីជើងទី១កន្លងទៅ ស្វាយរៀងឈ្នះក្នុងលទ្ធផល ២-០ រួចមកហើយ៕