Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រសិនបើអ្វីៗប្រសើរ Hazard អាចនឹងបង្ហាញខ្លួននៅ La Liga ជាលើកដំបូងនៅសប្ដាហ៍នេះ

  • បោះពុម្ព

ក្លឹប Real Madrid សង្ឃឹមថា ខ្សែប្រយុទ្ធចំណូលថ្មី Eden Hazard នឹងជាពេញលេញ អាចលេងបានជាលើកដំបូងនៅ La Liga សប្ដាហ៍នេះទល់នឹងក្រុម Villarreal។ Hazard ដែលផ្ទេរពី Chelsea ក្នុងតម្លៃ១៥០លានផោននៅដើមរដូវក្ដៅនេះ ខកខានមិនបានលេង២ប្រកួតដំបូងឲ្យ Real នៅក្របខ័ណ្ឌ La Liga ដោយសារតែរបួសភ្លៅ។

តែបើតាម Real Madrid មានជំនឿចិត្តថា Hazard អាចនឹងបង្ហាញលេងនៅអាទិត្យនេះ ដើម្បីជួយស្រោចស្រង់ក្រុមឡើងវិញ ក្រោយធ្វើមិនបានល្អសប្ដាហ៍មុនលេងស្មើគ្នា ១-១ ជាមួយ Valladolid។

ឆ្លងកាត់ពីរប្រកួតកន្លងទៅក្នុងលីគ Real Madrid កំពុងឈរលេខ៣ក្នុងតារាងពិន្ទុ ក្រោម Sevilla និង Atletico Madrid ឈ្នះ១ ស្មើ១ប្រកួត។ ប្រកួតដំបូងរបស់ពួកគេយកឈ្នះ Celta Vigo ៣-១៕