Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រឿង​អី​មិន​ឈ្នះ! អ្នក​គាំទ្រ​ Red Star បើក​រថក្រោះ​ទៅ​ចត​ក្នុង​ប្រកួត​ជម្រុះ​ UCL

  • បោះពុម្ព

Red Star បានកក់កៅអីវគ្គចែកពូល UEFA Champions League ក្រោយប្រកួតស្មើ Young Boys ដោយលទ្ធផល១ទល់នឹង១កាលពីយប់មិញ។

កាលពីជើងទីមួយ ក្រុមជើងឯកពានទ្វីបអឺរ៉ុប១សម័យកាលបានស្មើ ២-២ នៅក្រៅដី ដូច្នេះលទ្ធផល ១-១ ក្នុងទឹកដីគ្រប់គ្រាន់ឲ្យ Red Star ឡើងទៅវគ្គចែកពូល Champions League សារជាថ្មី។ ក្នុងការប្រកួតនោះដែរអ្នកគាំទ្រ Ultra របស់ពួកគេបានយករថក្រោះទៅចតនៅបរិវេណកីឡដ្ឋានដើម្បីសំញែងគូប្រកួត និងអ្នកគាំទ្រក្រុមភ្ញៀវ។

រថក្រោះខាងលើផលិតនៅសហភាពសូវៀត ហើយធ្លាប់ត្រូវបានប្រើក្នុងសង្គ្រាម យូហ្គោស្លាវី អំឡុងទសវត្សឆ្នាំ៩០។ អ្នកគាំទ្របាននាំគ្នាលាបពណ៌រថក្រោះនោះទៅតាមពណ៌ឡូហ្គោរបស់ Red Star។ គូសបញ្ជាក់ថាកីឡដ្ឋានរបស់ Red Star ត្រូវគេចាត់ទុកជាកីឡដ្ឋានក៏គ្រោះថ្នាក់មួយដែលសល់ពីសម័យសង្គ្រាម។

ទីនោះមានការដាក់លួសបន្លា សំណាញ់ដែក ការគូសវាសលើជញ្ជាំង ដែលមើលមួយភ្លែតអាចច្រឡំថាគុកឃុំឃាំងអ្នកទោស៕

ដកស្រង់ពី៖ Sabay