បណ្តាញសង្គម

Klopp ថា​​គ្មាន​ Pot ២​ Champions League ឆ្នាំ​ណា​ ខ្លាំង​ដូច​ឆ្នាំ​នេះ​ទេ​

Jurgen Klopp បានសម្ដែងការភ្ញាក់ផ្អើលនៅពេលឃើញគីឡូក្រុមនៅ Pot ទី២ ឆ្នាំនេះសុទ្ធតែជាក្រុមខ្លាំងៗខុសពីឆ្នាំមុនដាច់តែម្ដង។

ការនិយាយដូច្នេះរបស់អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់បន្ទាប់ពីគីឡូយក្សដូចជា Real Madrid, Atletico Madrid, Borussia Dortmund, Napoli, Tottenham និង Ajax ជាដើមសុទ្ធតែនៅ Pot ទី២ទាំងអស់ សម្រាប់ការចាប់ឆ្នោតដែលធ្វើឡើងនៅយប់នេះ។ "ខ្ញុំគិតថាគ្មាន Pot ទី២សម័យណាខ្លាំងជាង Pot ២ឆ្នាំនេះទេ។

វាគឺជារឿងគួរឲ្យភ្ញាក់ផ្អើល។ ក្រុមទាំងនោះគួរតែនៅ Pot ទី១ ដែប៉ុន្តែដោយសារគ្មានចន្លោះទំនេរទើបពួកគេហៀរដល់ Pot ២"។ Klopp និយាយ។ គួរបញ្ជាក់ថា Liverpool ដែលជាជើងឯកឆ្នាំចាស់ស្ថិតនៅក្នុង Pot ទី១ជាមួយ Chelsea, Barcelona, Manchester City, Juventus, Bayern Munich, Paris Saint-Germain និង Zenit៕

ដកស្រង់ពី៖ Sabay