បណ្តាញសង្គម

គ្រូជម្រើសជាតិ ធ្លាប់សរសើរ សៀង ចន្ធា អ្វីខ្លះពីមុនមក?

សៀង ចន្ធា កីឡាករក្រោមអាយុ១៨ឆ្នាំកម្ពុជា បានជាប់ឈ្មោះក្នុងបញ្ជីឈុតធំត្រៀមលេងវគ្គជម្រុះ FIFA World Cup 2022 ជាមួយក្រុមហុងកុងនៅ ថ្ងៃទី៥ខែក្រោយ។ក្នុងបញ្ជីឈ្មោះនេះ ឃើញថាមានកីឡាករក្មេងៗច្រើន ហើយមួយចំនួនធំក៏កំពុងឡើងជើងខ្លាំងផងដែរ។

ក្នុងនោះ សៀង ចន្ធា ដែលជាគ្រាប់ពេជ្រកំពុងច្នៃរបស់កម្ពុជា ជាកីឡាករលេចធ្លោជាងគេ ហើយក៏អាចនឹងជាកីឡាករសំខាន់ក្នុងក្រុមជម្រើសជាតិត្រៀមប៉ះហុងកុងផងដែរ៣។លោក Felix គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាធ្លាប់បាននិយាយពី ចន្ធា ដែរថាជាកីឡាករលេងបានល្អតាំងពីថ្នាលយុវជនមក។

មួយវិញទៀត លោកមានទំនុកចិត្ត មើលឃើញថា យុវជនបាទីរូបនេះរៀបចំខ្លួនបានល្អ សម្រាប់ការប្រកួតធំៗ។ ដូច្នេះហើយនេះជាឱកាសរូបគេត្រូវបង្ហាញសមត្ថភាព៕