Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​គ្រូ Liverpool ​ថា​ក្រុម​២​នេះ​នៅ​ក្មេង ពិត​ជា​ក្មេង ​ក្នុង​ការ​ប្រកួត​ UCL ​

  • បោះពុម្ព

Jurgen Klopp អ្នកចាត់ការក្រុម Liverpool រីករាយក្រោយពីបានឃើញលទ្ធផលការចាប់ពូលពានរង្វាន់ UEFA Champions League កាលពីយប់មិញរួចមក។

ក្រុម Liverpool ស្ថិតនៅពូល E ជាមួយក្រុម Napoli , Genk និង Salzburg សម្រាប់ការប្រកួតសន្សំពិន្ទុតាមពូលរដូវកាលថ្មីនេះ។ វាជាឆ្នាំទី២ហើយ ដែលក្រុម Liverpool តតាំងជាមួយ Napoli នៅវគ្គក្នុងពូលនេះ ហើយលោក Klopp ក៏បានបញ្ជាក់ថាខ្លួនមានអារម្មណ៍ថាបានជួបក្រុមនៅអ៊ីតាលីញឹកណាស់មួយរយៈមកនេះ។

សម្រាប់ក្រុម២ទៀតវិញ អ្នកចាត់ការដែលជួយក្រុម Liverpool លើកពាន Champions League រដូវកាលមុន បាននិយាយថា៖ “ឥឡូវនេះខ្ញុំត្រូវការពេលដើម្បីតាមដានក្រុម Genk និង Salzburg ប៉ុន្តែខ្ញុំបានដឹងរួចហើយថាពួកគេពិតជាក្មេងណាស់ ហើយក៏ជាក្រុមដែលពោរពេញដោយទឹកចិត្តលេងដែរ។

ដូច្នេះ១០០% វានឹងក្លាយជាប្រកួតគួរឱ្យចាប់អារម្មណ៍។ ខ្ញុំមិនដឹងថាខ្ញុំធ្លាប់ដឹកនាំក្រុមលេងជាមួយពួកគេឬអត់នោះទេ”៕