បណ្តាញសង្គម

ស្នាម​ញញឹម​លាយ​ជា​មួយ​តំណក់​ទឹក​ភ្នែក​រំភើប​ពេល​មក​ដល់​កម្ពុជា​របស់​ម្ចាស់​មេដាយ​មាស​ ប៉ាល់​ ជីវ័ន​

ចំពោះអ្នកគាំទ្រវិស័យកីឡានៅកម្ពុជាក៏ដូចជាប្រជាពលរដ្ឋមួយចំនួនធំ ដែលនិយមលេងបណ្ដាញសង្គមហ្វេសបុក ប្រហែលជាដឹងហើយពីការឈ្នះមេដាយមាស មេដាយប្រាក់ និងសំរឹទ្ធ របស់កីឡាករ ប៉ាល់ ជីវ័ន និងកីឡាករមួយចំនួនទៀតក្នុងព្រឹត្តិការណ៍ជ្រើសរើសជើងឯកតេក្វាន់ដូ ITF ពិភពលោកដែលទើបបញ្ចប់ថ្មីៗនេះ។

ល្ងាចម្សិលមិញនេះអត្តពលិក រួមនិងគណៈប្រតិភូ គ្រូបង្វឹកគឺបានមកដល់កម្ពុជាវិញហើយ ខាងក្រោមនេះជាទិដ្ឋភាព ស្នាមញញឹមនៅពេលមកដល់ដោយបានស្វាគមន៍ពូីសំណាក់ក្រសួងអប់រំ យុវជន កីឡា និងក្រុមគ្រួសាររបស់ក្រុមកីឡាករផងដែរ៕

ដកស្រង់ពី៖ Sabay