បណ្តាញសង្គម

កីឡាករ Real Madrid ​ម្នាក់​ថា ​ក្រុម​ឥឡូវ​នេះ ខ្សោយ​គ្រប់​កន្លែង​ហៅ​លែង​ឮ​

ខ្សែបម្រើការពារ Casemiro បាននិយាយថាក្រុម Real Madrid បច្ចុប្បន្ននេះ ខ្សោយគ្រប់តំបន់ទាំងអស់ ដែលធ្វើឱ្យដៃគូប្រជែងងាយស្រួលក្នុងការរកគ្រាប់បាល់ណាស់។

ក្រុម Real Madrid លេងបានត្រឹមស្មើក្រុម Villarreal ក្នុងលទ្ធផល ២-២ ហើយក្នុងការប្រកួតនេះត្រូវគេនាំមុខមុន ២គ្រាប់ថែមទៀត។ ជាមួយការលេងមិនល្អដើមរដូវកាលនេះ ធ្វើឱ្យ Casemiro មានអារម្មណ៍ក្រុមទាំងមូលខ្សោយគ្រប់តំបន់ទាំងអស់។ មិនថាប្រយុទ្ធ ឬការពារឡើយ គឺនៅមានចន្លោះប្រហោងច្រើនខ្លាំងមែនទែន។

“យើងខ្សោយគ្រប់យ៉ាង។ យើងត្រូវស្វែងរកគ្រាប់បាល់ហើយការពារឱ្យបានល្អបំផុត។ នេះគឺជាក្រុម ប្រសិនបើយើងការពារ យើងការពារទាំងអស់គ្នា ហើយបើយើងប្រយុទ្ធយើងត្រូវប្រយុទ្ធទាំងអស់គ្នា។ Real Madrid ត្រូវតែឈ្នះគ្រប់ការប្រកួត ឯកសណ្ឋាននេះគឺតម្រូវឱ្យតែងតែឈ្នះជានិច្ច”។ សម្ដីកីឡាករប្រេស៊ីលខាងលើ។

គេសង្កេតឃើញថាដើមរដូវកាល៣ប្រកួតនេះ Real Madrid ធ្វើមិនបានល្អដោយស្មើ២និងឈ្នះ១ ខណៈដែលដៃគូប្រជែងរបស់គេវិញ Barcelona ឯណោះ ក៏ចាប់ផ្ដើមមិនល្អដូចគ្នា ៣ប្រកួត ឈ្នះ១ ស្មើ១និងចាញ់១ប្រកួត៕

ដកស្រង់ពី៖ Sabay