Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Spurs ស៊ី​២​មុន ចុងក្រោយ Arsenal ប្រឹង​បុក​រហូត​តាម​ស្មើ​វិញ​

  • បោះពុម្ព

ក្រុមកាំភ្លើងធំ Arsenal និងមាន់ខ្នាយមាស Spurs បានត្រឹមចែកគ្នាម្នាក់មួយពិន្ទុ ក្រោយលេងស្មើគ្នា ២-២ នៅសប្ដាហ៍ទី៤ ពាន Premier League កាលពីយប់មិញ។

ត្បិតលេងជាក្រុមភ្ញៀវតែ Spurs អាចរកបាន២គ្រាប់មុនក្នុងវគ្គទីមួយរកបានពីកីឡាករ Christian Eriksen និង Harry Kane ទាត់ប៉េណាល់ទី មុនពេល Alexandre Laxazette រកបានមួយគ្រាប់វិញនៅចុងតង់។ យ៉ាងណាមិញឈានចូលវគ្គទីពីរ Arsenal បានព្យាយាមរកគ្រាប់បាល់តាមស្មើវិញទាល់តែបានសម្រេច ដោយខ្សែប្រយុទ្ធ Pierre-Emerick Aubameyang។

សម្រាប់លទ្ធផលនេះមិនសូវជាល្អសម្រាប់ក្រុមទាំងពីរឡើយព្រោះត្រូវការឈ្នះដូចគ្នា ដើម្បីដេញពិន្ទុជាមួយក្រុមកំពូលតារាង Liverpool មាន១២ពិន្ទុមិនទាន់ចាញ់សោះ។ ចែកគ្នាម្នាក់មួយពិន្ទុ Arsenal ស្ថិតនៅលេខ៥ ខណៈ Spurs លេខ៩៕

ដកស្រង់ពី៖ Sabay