បណ្តាញសង្គម

Lukaku បន្តស៊ុតចូល ជួយ Inter ឡើងកំពូលតារាង Serie A

Romelu Lukaku បានស៊ុតបាល់ប៉េណាល់ទី១គ្រាប់នៅ នាទី៧២ ជួយ Inter Milan យកឈ្នះ Cagliari ដោយលទ្ធផល ២ទល់នឹង១។

ជ័យជម្នះនៅសប្ដាហ៍ទី២របស់ក្រុមមានមូលដ្ឋាននៅទីក្រុងមីឡាន បានធ្វើឲ្យពួកគេឡើងទៅកំពូលតារាង រុញ Juventus ឲ្យធ្លាក់មកក្រោមវិញ។ មុន Lukaku ស៊ុតគ្រាប់ជ័យជម្នះ គឺកីឡាករ Martínez ជាអ្នករកបានគ្រាប់ទី១ឲ្យ Inter ប៉ុន្តែ Santos Galvão តាមស្មើឲ្យម្ចាស់ផ្ទះបានវិញ។

ក្នុងការប្រកួតនោះដែរក្រុមអ្នកគាំទ្ររបស់ Cagliari បានស្រែកជេរប្រមាថរើសអើងពូជសាសន៍ដល់ Lukaku ជាជនជាតិបែលហ្សិកមានស្បែកខ្មៅ។ Antonio Conte អ្នកចាត់ការរបស់ Inter បានរិះគន់ថា អ្នកគាំទ្របាល់ទាត់អ៊ីតាលីគួរតែមានការអប់រំឲ្យបានខ្ពស់ជាងនេះ ដើម្បីចៀសវាងភាសារើសអើងដែលពិភពលោកកំពុងស្អប់ខ្ពើម៕