Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មូលហេតុគ្រូកម្ពុជា រើសកីឡាករយុវជនច្រើនចូលលេងជម្រុះ World Cup

  • បោះពុម្ព

បញ្ជីឈ្មោះកីឡាករ២៥នាក់ចុងក្រោយរបស់ក្រុមជម្រើសជាតិកម្ពុជា បានប្រកាសចេញកាលពីល្ងាចមិញនេះ ដោយក្នុងនោះមានកីឡាករយុវជនច្រើន។

ការជ្រើសរើសដោយប្រើប្រាស់ថ្នាលយុវជនច្រើននេះ ត្រូវបានលោក Felix គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បាននិយាយពន្យល់ថាក្រុមនេះគឺមិនមែនត្រឹមតែត្រៀមជម្រុះ World Cup នេះទេ ពោលគឺក៏ជាការត្រៀមខ្លួនសម្រាប់ក្រុមយុវជន ដើម្បីត្រៀមលេងការប្រកួតស៊ីហ្គេមនាចុងឆ្នាំផងដែរ។

ដូច្នេះហើយ ទើបលោកបានកោះហៅកីឡាករយុវជនដែលមានសមត្ថភាពមកចូលរួមច្រើន ដើម្បីឱ្យពួកគេទទួលបានបទពិសោធល្អៗពីការប្រកួតជាមួយក្រុមខ្លាំងៗ។ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតជាមួយក្រុមហុងកុងនៅថ្ងៃស្អែកនេះ នាពហុកីឡដ្ឋានជាតិវេលាម៉ោង៦:៣០នាទី ហើយនឹងត្រូវបន្ដប៉ះក្រុមបារ៉ែននៅទីនេះទៀតនៅថ្ងៃទី១០ខាងមុខ៕