Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Pogba ជំរុញឲ្យអ្នករើសអើងពណ៌សម្បុរ ចូលសាលា ដើម្បីទទួលយកការអប់រំ

  • បោះពុម្ព

ក្រោយពីមានការរើសអើង និងការប្រមាថពូជសាសន៍ និងពណ៌សម្បុរលើកីឡាករមួយចំនួនក្នុងពេលកន្លងមក ជាពិសេសមកលើខ្សែប្រយុទ្ធបែលហ្សិកកីឡាករ Romelu Lukaku ខ្សែបម្រើសញ្ជាតិបារាំង Paul Pogba ក៏បានបង្ហោះសារមួយនៅលើបណ្ដាញ Instagram របស់ខ្លួន។

ក្នុងសារនោះមានខ្លឹមសារថា៖ " ការអប់រំជាកូនសោរមួយ។ វាមិនមែនគិតថា អ្នកចូលចិត្តសាលា ឬ អត់ទេ ចូលសាលាទៅរៀនទៅសូត្រឲ្យបានច្រើនទៅ។ វាជាវិថីមួយសម្រាប់អនាគតរបស់ជីវិតអ្នក " ។

ក្នុងពេលថ្មីៗនេះ រឿងរើសអើងពូជសាសន៍ និងពណ៌សម្បុរហាក់កើនឡើងច្រើនក្នុងបាល់ទាត់អឺរ៉ុប ដែលបណ្ដាលឲ្យស្ថាប័នបាល់ទាត់ធំៗខិតខំលើកកម្ពស់ការយល់ដឹងតាមរយៈការផ្សព្វផ្សាយតាមបណ្ដាញសង្គមជាដើម។

មជ្ឈដ្ឋានបាល់ទាត់ទូទៅ មិនថាកីឡាករ ឬ គ្រូបង្វឹកទេយល់ថា ការអប់រំជាជំហានមួយដ៏សំខាន់ក្នុងការលុបបំបាត់ការរើសអើងនេះ៕