បណ្តាញសង្គម

Felix៖ ​ប្រហែល​លើក​ក្រោយ ​យើង​នឹង​ហៅ ចាន់ វឌ្ឍនាកា ​មក​រួម​ក្រុម​

លោក Felix គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានបញ្ជាក់ថាលើកក្រោយលោកប្រហែលជានឹងហៅ ចាន់ វឌ្ឍនាកា មករួមក្រុមជម្រើសជាតិវិញមិនខាន។

នៅតែមានសំនួរទាក់ទងនឹងចាន់ វឌ្ឍនាកា ដដែលសម្រាប់ក្រុមជម្រើសជាតិកម្ពុជា។ ដោយឡែកលោក Felix ក៏នៅតែលើកមកនិយាយដដែល ហើយក្នុងសន្នីសីទកាសែតមុននេះ លោកបានបញ្ជាក់ថា វឌ្ឍនាកា ក៏អាចនឹងត្រូវកោះហៅចូលជម្រើសជាតិសម្រាប់លើកក្រោយទៀតផងដែរ ប្រសិនណាបើសមត្ថភាពរូបគេល្អ។

តែជាក់ស្ដែង បច្ចុប្បន្ននេះ ដាវ នីម កំពុងធ្វើបានល្អមែនទែន ដែលធ្វើឱ្យគ្រប់គ្នាចាប់អារម្មណ៍ខ្លាំង៕