Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Chanathip និយាយ​ពីការ​សងសឹក​វៀតណាម មុនប៉ះគ្នា​ថ្ងៃស្អែក

  • បោះពុម្ព

Chanathip Songkrasin ហៅ Messi ថៃ បានបញ្ជាក់ពីការត្រៀមខ្លួនជួយក្រុម ប្រកួតសងសឹកយកឈ្នះក្រុមភ្ញៀវវៀតណាម នៅថ្ងៃបើកឆាកវគ្គជម្រុះ World Cup 2022 ដែលធ្វើឡើងនៅថ្ងៃទី៥កញ្ញា។

Chanathip និយាយដូច្នេះថា៖ «មានអ្នកឈ្នះ និងអ្នកចាញ់។ គ្រប់ពេលដែលយើងចាញ់ យើងនឹងប្រើវាជាការជំរុញទឹកចិត្ត។ យើងនឹងព្យាយាមប្រកួតយកឈ្នះវៀតណាម។ ចំណុចខ្លាំងរបស់វៀតណាម គឺការលេងជាក្រុមរបស់ពួកគេ។ ពួកគេស្រេកឃ្លានរកជ័យជម្នះលើថៃ»។

កីឡាករក្លឹបជប៉ុន Consadole Sapporo រូបនេះ បន្តថា៖ «នេះជាការប្រកួតនៅទឹកដីរបស់យើង ហើយអ្នកគាំទ្របាល់ទាត់របស់យើង រំពឹងច្រើនពីការប្រកួតនេះ។ ដូច្នេះ យើងចង់ឈ្នះបន្ទាប់ពីយើងចាញ់ ក្នុងការប្រកួតលើកមុន (King's Cup)។ យើងត្រូវតែលេងដើម្បីអ្នកគាំទ្ររបស់យើង»៕