Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មុនប៉ះ​វៀតណាម គ្រូថៃ រអ៊ូ​ថា​ពិបាក​រើស​ខ្សែប្រយុទ្ធ

  • បោះពុម្ព

លោក Akira Nishino គ្រូបង្វឹកក្រុមជម្រើសជាតិថៃ បានថ្លែងថា លោកមានការពិបាករើសខ្សែប្រយុទ្ធ ដោយសារតែក្រុមនីមួយៗនៅលីគក្នុងស្រុក សម្បូរតែកីឡាករខ្សែប្រយុទ្ធបរទេសតែប៉ុណ្ណោះ។

ការលើកឡើងបែបនេះ ធ្វើឡើងកាលពីថ្ងៃពុធម្សិលមិញ ក្នុងសន្និសីទសារព័ត៌មានមុនជំនួបរវាងម្ចាស់ផ្ទះថៃ និងវៀតណាម ក្នុងវគ្គជម្រុះ World Cup 2022 ដែលនឹងធ្វើឡើងនៅកីឡដ្ឋាន Thammasat យប់នេះ។ ក្នុងចំណោមកីឡាករ ២៣នាក់របស់ថៃដែលត្រៀមសម្រាប់ព្រឹត្តិការណ៍នេះ មិនមានឈ្មោះខ្សែប្រយុទ្ធដ៏ឆ្នើម Teerasil Dangda ឡើយដោយសារតែបញ្ហារបួស គឺមានតែ Supachai មកពី Buriram United តែប៉ុណ្ណោះ។

ប៉ុន្តែក៏មានខ្សែបម្រើប្រយុទ្ធ Chanathip Songkrasin ឬហៅថា «Messi ថៃ» ផងដែរដែលកំពុងក្លាយជាគោលដៅរបស់កីឡាករវៀតណាម។ យ៉ាងណាក៏ដោយ លោកអះអាងថា ក្រុមរបស់លោកគឺមានកីឡាករ U23 ដែលមានទេពកោសល្យច្រើន ហើយអាចមានសមត្ថភាពរកគ្រាប់បាល់បាន។ អតីតគ្រូជម្រើសជាតិជប៉ុនរូបនេះ មិនទាន់ហ៊ានទស្សន៍ទាយពីលទ្ធផលយ៉ាងណានោះទេ ដោយសារតែលោកមកដឹកនាំបង្វឹកក្រុមថៃ គឺមានរយៈពេលខ្លីតែប៉ុណ្ណោះ ហើយយប់នេះគឺជាការប្រកួតលើកដំបូងសម្រាប់លោក៕