បណ្តាញសង្គម

រក​ឃើញ​កីឡាករ​រត់​លឿន​​បំផុត​នៅ UCL រដូវ​កាល​មុន គឺ​ខ្សែ​ការពារ​កំពុង​ឡើង​ជើង​ម្នាក់​នេះ

UEFA បានប្រកាសថា ខ្សែការពារ Virgil van Dijk គឺជាកីឡាករដែលរត់បានលឿងជាងគេបំផុតនៅ Champions League រដូវកាលមុន ដោយធ្វើបាន៣៤,៥ គម/ម ពេលលេងទល់នឹង Barcelona។

Van Dijk គឺជាបេះដូងសំខាន់សម្រាប់ការជោគជ័យនៅ Champions Leaue របស់ Liverpool កាលពីរដូវកាលមុន លេងគ្រប់ការប្រកួតជួយក្រុមលើកពានជាលើកទី៦ក្នុងប្រវត្តិសាស្ត្រ។ កីឡាករសញ្ជាតិហូឡង់ធ្វើបានកំណត់ត្រាខាងលើ អំឡុងពេលជួប Barca ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទីមួយ។

Van Dijk បានបោះពួយយ៉ាងលឿនពីទីរបស់ Barcelona នៅចុងម៉ោង ពេលដែលក្រុមប្រជែងព្យាយាមវាយបក រហូតជួយក្រុមការពារបានសម្រេច។ សម្រាប់អ្នកលេខពីរបានទៅកីឡាករ Leroy Sane របស់ Man City ធ្វើបាន៣៤,៤គម/ម ពេលលេងជាមួយ Hoffenheim និង Kyle Walker របស់ City ដូចគ្នាយកបានលេខបី រត់បាន៣៤,២គម/ម អំឡុងពេលលេងជាមួយ Spurs៕