Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Suarez ទម្លាយ​ខ្ទិច​ធ្លាប់​ណែនាំ Neymar កុំ​ឲ្យ​គិត​ខ្លី​ទៅ PSG​ ទីបំផុត​ស្ដាយ​ក្រោយ

  • បោះពុម្ព

Luis Suarez ខ្សែប្រយុទ្ធរបស់ Barcelona ជាសមាជិកម្នាក់ចង់ឲ្យ Neymar ត្រលប់មកអេស្ប៉ាញវិញក្នុងរដូវក្ដៅនេះ។ តែយ៉ាងណាក្រោយចរចាគ្នាមិនត្រូវ Paris Saint-Germain មិនឲ្យ Neymar ចេញឡើយ។

កីឡាករសញ្ជាតិអ៊ុយរុយហ្គាយវ័យ៣២ឆ្នាំគិតថា Neymar បានធ្វើការសម្រេចចិត្តខុស ពេលដែលគេចាកចេញពី Barca ក្នុងឆ្នាំ២០១៧។ Suarez បន្ថែមថា Neymar បានប្រឹងអស់ហើយដើម្បីចង់មក Barcelona វិញ។

Suarez បានប្រាប់ Fox Sports Radio ក្នុងប្រទេសអាហ្សង់ទីន ពេលដែលសាកសួរអំពីការសម្រេចចិត្តរបស់ Neymar កាលពីឆ្នាំ២០១៧៖ "ពួកយើងបាននិយាយអំពីវាពេលនោះដែរ។ ពួកយើងប្រាប់គេថា គ្មានកន្លែងណាល្អជាង Barcelona ទេ។ ប៉ុន្តែវាគឺជាការសម្រេចចិត្តនិងជម្រើសរបស់គេ។ ពេលនេះគេបានធ្វើរឿងគ្រប់យ៉ាងដែលអាចធ្វើបានដើម្បីត្រលប់មកវិញ"។