បណ្តាញសង្គម

Suarez ទម្លាយខ្ទិចធ្លាប់ណែនាំ Neymar កុំឲ្យគិតខ្លីទៅ PSG ទីបំផុតស្ដាយក្រោយ

Luis Suarez ខ្សែប្រយុទ្ធរបស់ Barcelona ជាសមាជិកម្នាក់ចង់ឲ្យ Neymar ត្រលប់មកអេស្ប៉ាញវិញក្នុងរដូវក្ដៅនេះ។

តែយ៉ាងណាក្រោយចរចាគ្នាមិនត្រូវ Paris Saint-Germain មិនឲ្យ Neymar ចេញឡើយ។កីឡាករសញ្ជាតិអ៊ុយរុយហ្គាយវ័យ៣២ឆ្នាំគិតថា Neymar បានធ្វើការសម្រេចចិត្តខុស ពេលដែលគេចាកចេញពី Barca ក្នុងឆ្នាំ២០១៧។

Suarez បន្ថែមថា Neymar បានប្រឹងអស់ហើយដើម្បីចង់មក Barcelona វិញ។ Suarez បានប្រាប់ Fox Sports Radio ក្នុងប្រទេសអាហ្សង់ទីន ពេលដែលសាកសួរអំពីការសម្រេចចិត្តរបស់ Neymar កាលពីឆ្នាំ២០១៧៖ "ពួកយើងបាននិយាយអំពីវាពេលនោះដែរ។

ពួកយើងប្រាប់គេថា គ្មានកន្លែងណាល្អជាង Barcelona ទេ។ ប៉ុន្តែវាគឺជាការសម្រេចចិត្តនិងជម្រើសរបស់គេ។ ពេលនេះគេបានធ្វើរឿងគ្រប់យ៉ាងដែលអាចធ្វើបានដើម្បីត្រលប់មកវិញ"។